មូលហេតុ​អ្វី​ស្ត្រី​គួរ​គ្រប់គ្រង​ទម្ងន់​ពេល​មាន​ផ្ទៃពោះ?

0
1

ជាការ​ពិតណាស់​នៅពេល​មាន​ផ្ទៃពោះ ស្ត្រី​គ្រប់រូប​តែងតែ​ឡើង​ទម្ងន់​ជា​រឿង​ធម្មតា គ្រាន់តែ​អ្នកខ្លះ​ឡើង​ច្រើន ហើយ​អ្នក​ខ្លះទៀត​ឡើង​តិច​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ​ការគ្រប់គ្រង​ទម្ងន់​មិនបាន អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទារក និង​ប​ណ្តោ​ល​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ។

Related image

ដូចគ្នានេះ​ផងដែរ ការឡើង​ទម្ងន់​ហួសប្រមាណ អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចំពោះ​អ្នក​ម្តាយ និង​ទារក ដោយសារតែ​ពិបាក​ក្នុងការ​បង្កើតកូន ឬ​ប្រឈម​នឹង​ការវះកាត់។ ស្ត្រី​ដែល​លើស​ទម្ងន់​អាច​ជ្រើស​រើសយក​របប​អាហារ​ដែលមាន​សុខភាព​ល្អ និង​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ ដើម្បី​ជួយ​គ្រប់គ្រង​ទម្ងន់​ឲ្យ​បាន​សមស្រប។

ជាទូទៅ​ការឡើង​ទម្ងន់​ក្នុងពេល​មាន​ផ្ទៃពោះ គឺ​ចាប់ពី ១១,៥ ទៅ១៦គីឡូ​ក្រោម លើស​ទម្ងន់​នៃ​សមាមាត្រ​រាងកាយ​ធម្មតា។ ទម្ងន់​ដែល​ខ្ពស់បំផុត​ពី​ចន្លោះ ១២,៥ ទៅ១៨គីឡូក្រាម និង​ទាប​បំផុត ៥ទៅ៩គីឡូក្រាម។

ត្រូវ​ចាំ​ថា ការរក្សា​ទម្ងន់​បាន​ត្រឹមត្រូវ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ គឺជា​គន្លឹះ​ដ៏​សំខាន់​មួយ​ដែល​អាចជួយ​ឲ្យ​ទារក​មាន​សុខ​ភាពល្អ​ទាំង​នៅក្នុង​ផ្ទៃ និង​ថ្ងៃ​អ​នា​គត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here