មានក្លិនមាត់អាក្រក់ប្រើអ្វីមិនបាត់មែនទេ? បើមិនញ៉ាំអាហារទាំងនេះទេ ប្រយ័ត្នគ្រោះថ្នាក់ដោយសារជំងឺ៣យ៉ាង

0
1

ដង្ហើមអាក្រក់ គឺជាបញ្ហាមួយដែលកើតឡើងចំពោះមនុស្សជាច្រើន ហើយតាមធម្មតាពួកគេប្រហែលជាញ៉ាំអាហារមួយចំនួនដែលមានរស់ជាតិធ្ងន់ដូចជា ខ្ទឹមស ខ្ទឹមបារាំង ម្រេច ធុរេន…។

ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនមិនបានញ៉ាំអាហារទាំងនេះមុនពេលចូលគេងទេ សូម្បីតែធ្វើការសម្អាតធ្មេញទៀងទាត់ ចុះហេតុអ្វីពួកគេនៅតែមានក្លិនមានអាក្រក់ទៀត? តើមានហេតុផលអ្វីនៅពីក្រោយ?

ក្នុងករណីដែលអ្នកមិនបានញ៉ាំអាហារដូចខាងលើ ហើយធ្វើការសម្អាតមាត់ធ្មេញបានទៀងទាត់មុនពេលចូលគេង តែភ្ញាក់ឡើងនៅតែមានក្លិនមិនល្អទៀត អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យភ្លាម ព្រោះវាអាចបណ្តោលមកពីជំងឺ៣យ៉ាង។

១.ជំងឺមាត់ធ្មេញ

យោងតាមការស្រាវជ្រាវមានអ្នកជំងឺ ៨០ភាគរយមានដង្ហើមមិនល្អ ត្រូវបានបង្កឡើងដោយសារជំងឺមាត់ញ្មេញដូចជា ដង្ហូវស៊ីធ្មេញ ជំងឺអញ្ចាញធ្មេញ រលាកអញ្ចាញធ្មេញ ដំបៅមាត់…។ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ថា ខ្យល់ដង្ហើមអាក្រក់គួរតែទៅជួបជាមួយពេទ្យធ្មេញ ដើម្បីពិនិត្យមើលថាមានបញ្ហាអ្វីឲ្យពិតប្រាដក ដើម្បីធ្វើការព្យាបាលភ្លាមៗ។

២.ជំងឺក្រពះពោះវៀន

ប្រសិនបើអ្នកបានពិនិត្យបញ្ហាមាត់ទៀងទាត់ ប៉ុន្តែនៅតែមានបញ្ហាដង្ហើមមិនល្អពេលព្រឹក ភើ ហើយមានអារម្មណ៍ហាក់ដូចជាជូរចត់ក្នុងមាត់ទៀតនោះ អាចបង្កឡើងដោយសារតែបញ្ហារលាកបំពង់អាហារ រលាកក្រពះពោះវៀន…។ ក្នុងករណីនេះ អ្នកគួរតែប្រញាប់ទៅមន្ទីរពេទ្យឲ្យបានឆាប់បំផុត បើពន្យារពេលជំងឺអាចមានសភាពកាន់តែធ្ងន់ធ្ងរ។

៣.ជំងឺសួត

ចំពោះអ្នកជក់បារីច្រើនពេក ក៏អាចមានដង្ហើមអាក្រក់ផងដែរ នេះដោយសារតែថ្នាំជក់ និងសារធាតុពុលដទៃទៀតក្នុងថ្នាំជក់ នៅជាប់ក្នុងមាត់ និងបញ្ចេញក្លិនស្អុយ។

លើសពីនេះទៅទៀត មានសារធាតុគ្រោះថ្នាក់ជាច្រើននៅក្នុងថ្នាំជក់ ដែលធ្វើឲ្យប្រព័ន្ធដង្ហើមចុះខ្សោយដែលពាក់ព័ន្ធទៅនឹងសួតផ្ទាល់។ នៅពេលមានបញ្ហាសួតដូចជា ការឆ្លងមេរោគចូលសួត ជំងឺរលាកសួត រលាកទងសួត ខ្ទុះក្នុងសួត ឬមហារីកសួត អ្នកជំងឺភាគច្រើនមានដង្ហើមអាក្រក់ដោយសារតែការប្រមូលផ្តុំជាតិរំអិលមិនបានបញ្ចេញចោលនៅក្នុងសួត។

LEAVE A REPLY

Please enter your comment!
Please enter your name here