វាមិនមែនជារឿងលេងសើចនោះទេ ចំពោះបញ្ហាសុខភាពបន្តពូជរបស់ស្ត្រី ប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាដំបូងមិនប្រញាប់ព្យាបាល វាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ ហើយថែមទាំងអាចប៉ះពាល់ដល់ការបន្តពូជថែមទៀត។ ហេតុនេះស្ត្រីគ្រប់រូបគួរតែយកចិត្តទុកដាក់ទៅលើករោគសញ្ញាមួយចំនួន ដើម្បីកុំឲ្យមានភាពយឺតយ៉ាវក្នុងការព្យាបាល។
ខាងក្រោមនេះជារោគសញ្ញាទូទៅនៃបញ្ហាសុខភាពបន្តពូជរបស់ស្ត្រី៖
- ឈឺចាប់ខ្លាំងខុសពីធម្មតាពេលមករដូវ
- រមាស់តំបន់ឯកជនខ្លាំង និងមិនស្រួលក្នុងខ្លួន
- នោមញឹក
- មានការឈឺចុកចាប់ក្នុងពោះ ឬអាងត្រគាក
- ហូរទឹករំអិលចេញពីទ្វារមាសខុសប្រក្រតី
- ឧស្សាហ៍ហូរឈាមពីទ្វារមាសដោយមិនដឹងមូលហេតុ
បើឃើញមានរោគសញ្ញាណាមួយដូចដែលបង្ហាញខាងលើ អ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើការព្យាបាលបានទាន់ពេលវេលា៕