ហេតុអ្វី​ការប្រើ​ថ្នាំ​ពន្យា​កំណើត​ហើយ នៅតែ​អាច​មានកូន​បាន​ទៀត?

0
1

តាមពិត​ថ្នាំ​ពន្យា​កំណើត​មាន​ប្រសិទ្ធិភាព​ខ្ពស់​ណាស់ ក្នុងការ​ទប់​ស្តា​ត់​ការបញ្ចេញ​ពង​អូវុល​មកជួប​ជាមួយនឹង​មេជី​វិត​ឈ្មោល ការផ្លាស់ប្តូរ​នៅក្នុង​ស្បូន… តែ​ទោះជា​យ៉ាងណា​មាន​ករណី​មួយចំនួន​អ្នក​អាច​បរាជ័យ​បាន ដោយសារតែ​មូលហេតុ​មួយចំនួន។

Image result for Vì sao uống thuốc tránh thai vẫn… có thai?

ការ​លេបថ្នាំ​មិន​ត្រឹមត្រូវ៖ ការ​ភ្លេច​លេបថ្នាំ ការ​ក្អួតភ្លាមៗបន្ទាប់ពី​លេបថ្នាំ​ដោយ​ពុំបាន​លេប​ម្តងទៀត ការ​ទុកចោល​ថ្នាំ​នៅពេល​ផឹក​គ្រឿង​ស្រវឹង ការ​លេបថ្នាំ​ដំណាលគ្នា​ពេល​ញ៉ាំ​អាហារ និង​ភេសជ្ជៈផ្សេងៗ អាច​កាត់បន្ថយ​ប្រសិទ្ធភាព​នៃ​ថ្នាំ និង​ទប់​ស្តា​ត់​ការ​ស្រូប​យកជាតិ​ថ្នាំ។

ការប្រើ​ថ្នាំ​គ្មាន​គុណភាព៖ ការប្រើប្រាស់​ថ្នាំ​ហួសកំណត់ ការរក្សា​ទុក​ថ្នាំ​នៅ​កន្លែង​មិនបាន​ត្រឹមត្រូវ… ធ្វើ​ឲ្យ​ថ្នាំ​ខូចគុណភាព ហើយ​អ្នក​ក៏​អាច​មានកូន​ដោយ​មិនដឹង​ខ្លួន​ផងដែរ។

ប្រើ​ថ្នាំ​រួមជាមួយ​ថ្នាំ​ដទៃទៀត៖ នៅពេលដែល​អ្នក​លេបថ្នាំ​ពន្យារកំណើត​ហើយ អ្នក​ទៅ​លេបថ្នាំ​ព្យាបាល​ជំងឺ​ផ្សេងទៀត វា​អាច​កាត់បន្ថយ​ប្រសិទ្ធភាព​នៃ​ថ្នាំ និង​ការ​ស្រូប​យកជាតិ​ថ្នាំ។

ហេតុដូច្នេះ មុនពេល​ប្រើ​ថ្នាំ អ្នក​គួរតែ​ពិនិត្យមើល​ការ​បរិច្ឆេទ ឬ​អាន​ការណែនាំ​ពី​របៀប​ប្រើ​ឲ្យ​បាន​ច្បាស់ ពុំ​នោះទេ​អ្នក​អាច​សុម​ការប្រឹក្សា​ជាមួយ​អ្នកជំនាញ​ឲ្យ​បាន​ត្រឹមត្រូវ​អំពី​ការប្រើប្រាស់​វិធី​ពន្យារកំណើត​ដែល​សមស្រប​សម្រាប់​ខ្លួន​អ្នក៕

LEAVE A REPLY

Please enter your comment!
Please enter your name here