រោគសញ្ញាទាំង៦ចំណុច នៃជំងឺមហារីកក្រពះ

0
1

យោងតាមសមាគមជំងឺមហារីកអាមេរិក បានឲ្យដឹងថា មនុស្សពេញវ័យចំនួនម្នាក់ក្នុងចំណោម ១១១នាក់ មានជំងឺមហារីកក្រពះ ហើយជំងឺនេះ ភាគច្រើនកើតមានទៅលើបុរស។ វេជ្ជបណ្ឌិត Umut Sarpel ជាអ្នកជំនាញផ្នែកវះកាត់បានបន្ថែមថា ហានិភ័យកើនឡើងនៃជំងឺនេះកាន់តែខ្លាំនៅពេលមនុស្សមានវ័យកាន់តែចាស់។

ដូច្នេះ ដើម្បីកាត់បន្ថយហានិភ័យប៉ះពាល់ដល់ជីវិត អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យភ្លាមប្រសិនបើឃើញរោគសញ្ញាដូចខាងក្រោមនេះ៖

ក្អួតមានលាយឈាម ឬលាមកមានលាយឈាម

លែងមានអារម្មណ៍ស្រែកឃ្លាន

ឧស្សាហ៍ឈឺចុកចាប់ក្នុងពោះ

បាត់បង់ទម្ងន់ដោយគ្មានមូលហេតុ

ក្រហាយទ្រូង មានបញ្ហារំលាយអាហារ

ហើមពោះ ឬចលនាពោះវៀនមិនប្រក្រតី

ប្រសិនបើអ្នកសង្កេតឃើញមានរោគសញ្ញាណាមួយដូចដែលបានបង្ហាញខាងលើនេះ គួរតែប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកវិធីដោះស្រាយជាបន្ទាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here