ទឹកឃ្មុំ ត្រូវបានគេចាត់ទុកជាស្តេចឱសថធម្មជាតិ ដែលអាចជួយថែរក្សារាងកាយឲ្យមានសុខភាពល្អ ហើយអាចព្យាបាលជំងឺរាប់មិនអស់ថែមទៀត។ ក្នុងចំណោមជំងឺទាំងនោះ បញ្ហារាគ និងរលាកក្រពះ ក៏វាអាចជួយព្យាបាលបានដែរ ក៏ប៉ុន្តែតើអ្នកដឹងពីវិធីប្រើហើយឬនៅ? បើមិនទាន់ដឹងទេ សូមអនុវត្តតាមការណែនាំរបស់អ្នកជំនាញដូចខាងក្រោម៖
១.យកទឹកឃ្មុំ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកក្តៅឧណ្ឌៗមួយពែង។
២.ទទួលទាននៅពេលព្រឹកព្រលឹមទាំងពោះទទេ។
៣.មួយវិញទៀត ប្រសិនបើអ្នកចង់បង្កើនរសជាតិ អ្នកអាចបន្ថែមទឹកក្រូចឆ្មារ១ស្លាបព្រាទៀតបាន។
វិធីនេះមិនត្រឹមតែជួយព្យាបាលជំងឺរាគ និងរលាកក្រពះ ឲ្យឆាប់មានភាពប្រសើរឡើងប៉ុណ្ណោះទេ វាក៏អាចបណ្តេញជាតិពុលចេញពីរាងកាយ និងរក្សាដសំណើមដល់ស្បែកផងដែរ៕