មនុស្ស២ក្រុម ហាមជប់ខ្យល់ប្រយ័ត្នគ្រោះថ្នាក់

0
1

ជាការពិតណាស់មនុស្សមួយចំនួនចូលចិត្តប្រើវិធីជប់ខ្យល់ នៅពេលដែលពួកគេមានអារម្មណ៍មិនស្រួលខ្លួន ឬបន្ទាប់ពីផឹកគ្រឿងស្រវឹងជាដើម។ ប៉ុន្តែអ្នកត្រូវដឹងថា វិធីមួយនេះមិនមែនមនុស្សគ្រប់គ្នាចេះតែអនុវត្តបាននោះទេ ព្រោះវាអាចបណ្តោលឲ្យមានគ្រោះថ្នាក់ដល់សុខភាព ជាពិសេសអ្នកដែលមានជំងឺទាំងនេះ។

អ្នកដែលកំពុងមានបញ្ហាបាក់ឆ្អឹង

អ្នកដែលមានបញ្ហាបាក់ឆ្អឹង មិនគួរធ្វើការជប់ខ្យល់នោះទេ ព្រោះពេលនេះសន្លាក់ និងសុខភាពឆ្អឹងមិនទាន់ជាសះស្បើយយ៉ាងពេញលេញ។ ប្រសិនបើអ្នកនៅតែធ្វើបែបនេះទៀត វាអាចប៉ះពាល់ដល់ដំណើរការនៃការព្យាបាលឆ្អឹងបាក់ និងព្យារពេលកាន់តែយូរ។

មនុស្សដែលមានបញ្ហាអាឡែស៊ីស្បែក និងដំបៅស្បែក

ចំពោះអ្នកដែលកំពុងតែមានបញ្ហាទាំងពីរយ៉ាងនេះ គួរតែជៀសវាងជប់ខ្យល់ ព្រោះវាអាចបណ្តោលឲ្យរោគសញ្ញាប្រតិកម្មអាឡែស៊ី និងដំបៅ រីករាលដាលកាន់តែខ្លាំង។

មិនត្រឹមតែមនុស្សដែលស្ថិតក្នុងលក្ខខណ្ឌទាំងពីរខាងលើនេះទេ សូម្បីតែអ្នកដែលមានជំងឺគ្រុនក្តៅខ្ពស់ ស្ត្រីមករដូវ និងអ្នកមានជំងឺផ្លូវដង្ហើម(ឡើងស្លេស រលាកបំពង់ក…) ក៏គួរតែជៀសវាងដែរ។ ពុំដូច្នោះទេ អ្នកគួរតែព្រឹក្សាជាមួយក្រុមគ្រូពេទ្យ មុននឹងអនុវត្តវិធីសាស្ត្រមួយនេះ ដើម្បីជៀសវាងផលព៉ះពាល់ដល់សុខភាព និងគ្រោះថ្នាក់ដល់ជីវិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here