តាមការប៉ាន់ប្រមាណ មានស្ត្រីចន្លោះពី ២០ភាគរយ ទៅ ៤០ភាគរយ ត្រូវបានគេរំលោភបំពានផ្លូវភេទ ឬផ្លូវចិត្ត។ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការស្វែងរកការព្យាបាលចិត្តសាស្ត្រ ឬការគាំទ្រផ្លូវចិត្តផ្សេងទៀត ដើម្បីជួយឲ្យការមានផ្ទៃពោះប្រកបដោយសុវត្ថិភាព ប្រសិនបើអ្នកមានការប៉ះទង្គិចផ្លូវភេទពីកុមារ។
ជាញឹកញាប់ នៅពេលដែលស្ត្រីកំពុងសម្រាលកូន ហើយពួកគេមានប្រវត្តិត្រូវបានគេរំលោភបំពាន ឬមានរបួសផ្លូវចិត្ត តែមានប្រតិកម្មមិនអាចរំពឹងទុក ដែលកើតមានឡើងអំឡុងពេលមានផ្ទៃពោះ ឬដំណាក់ការសម្រាល។
ដូច្នេះ ប្រសិនបើអ្នកធ្លាប់មានប្រវត្តិត្រូវគេរំលោភបំពានផ្លូវភេទពីកុមារភាព គួរតែសុំការណែនាំពីក្រុមគ្រូពេទ្យ ឬទទួលបានការលើកទឹកចិត្តពីអ្នកនៅជុំវិញខ្លួន ដើម្បីជួយឲ្យអ្នកមានកម្លាំងចិត្តឆ្លងផុតឧបសគ្កនៅពេលសម្រាលកូន៕