ស្ត្រីគ្រប់រូបគួរដឹង! មូលហេតធ្វើឲ្យហូរឈាមតាមទ្វារមាស

0
1

នៅក្នុងជីវិតរបស់ស្ត្រីមួយភាគធំតែងជួបប្រទះបញ្ហាទ្វារមាសដូចជា ឈឺចុកចាប់ ការឆ្លងមេរោគផ្សិត ធំក្លិនមិនល្អ កើតដុំពក ជាពិសេសការហូរឈាមតាមទ្វារមាស ដែលធ្វើឲ្យពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង។ ហេតុនេះហើយ ស្ត្រីគ្រប់រូបគួរតែដឹងពីមូលហេតុនៃការហូរឈាម ដើម្បីធ្វើការព្យាបាលបានទាន់ពេលវេលា។

ថ្នាំពន្យាកំណើត៖ ថ្នាំមួយប្រភេទនេះត្រូវបានគេទទួលស្គាល់ថា ជាវិធីដ៏ប្រសើរក្នុងការគ្រប់គ្រងកំណើត ប៉ុន្តែវាក៏ជាមូលហេតុធ្វើឲ្យមានការហូរឈាមតាមទ្វារមាសអំឡុងពេលមករដូវផងដែរ។ ពេលខ្លះ ការហូរឈាមអាចធ្វើឲ្យស្ត្រីមានអារម្មណ៍រមាស់ និងក្តៅក្នុងទ្វារមាស។

ការរលូតកូន៖ កត្តាមួយនេះក៏ធ្វើឲ្យហូរឈាមតាមទ្វារមាសដែរ ជាពិសេសស្ត្រីដែលមិនដឹងថាខ្លួនមានផ្ទៃពោះ គឺអាចនាំឲ្យមានការហូរឈាមធ្ងន់ធ្ងរ។

ការអស់រដូវ៖ ដំណាក់កាលនេះក៏អាចធ្វើឲ្យស្ត្រីប្រឈមនឹងការហូរឈាមតាមទ្វារមាសច្រើនហួសហេតុដែរ។

បញ្ហាផ្សេងៗ៖ ការកើតដុំសាច់ក្នុងទ្វារមាស ត្រូវរបួស រួមទាំងជាលិកាមិនប្រក្រតីនៅក្នុងស្បូន ឬមាត់ស្បូន ជាមូលហេតុនាំឲ្យមានការហូរឈាមកើតមានឡើង។ ដូចនេះ មានតែការធ្វើតេស្តព្យាបាលវេជ្ជសាស្ត្រ ឬដំណាក់កាលខ្លះអាចធ្វើការវះកាត់ប្រសិនបើចាំបាច់៕

LEAVE A REPLY

Please enter your comment!
Please enter your name here