ថ្លើម ត្រូវបានគេចាត់ទុកជាសរីរាង្គដ៏សំខាន់បំផុតក្នុងរាងកាយមនុស្សគ្រប់រូប ព្រោះវាជាអ្នកទទួលទខុសត្រូវចំពោះការបន្សាបជាតិពុល និងជួយរំលាយអាហារ។ ហេតុនេះ ដើម្បីរក្សាថ្លើមឲ្យមានសុខភាពល្អរហូត តើយើងត្រូវធ្វើអ្វីខ្លះ? ការពិតវិធីថែរក្សាសរីរាង្គថ្លើម ឲ្យមានសុខភាពល្អមិនពិបាកនោះទេ អ្នកគ្រាន់តែព្យាយាមទទួលទានអាហារធម្មជាតិមួយចំនួនជាការស្រេច។
១.ទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើន
ការបរិភោគបន្លែផ្លែឈើ ឲ្យបានគ្រប់គ្រាន់ជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការរក្សារាងកាយទាំងមូល ក៏ដូចជាសុខភាពថ្លើមផងដែរ។ អាហារបៃតងដែលអ្នកគួរទទួលទានរួមមាន ស្ពៃ ខាត់ណាផ្កា និងផ្លែប៉ោមពណ៌ខៀវ ព្រោះវាមិនតែផ្តល់សារធាតុចិញ្ចឹមចាំបាច់សម្រាប់រាងកាយនោះទេ សូម្បីតែថ្លើមក៏អាចការពារពីជំងឺផ្សេងៗផងដែរ។
២.ទទួលទានវីតាមីន
វីតាមីន A និង B គឺជាឱសថថែរក្សាថ្លើមដ៏ល្អប្រសើរបំផុត។ វីតាមីន A អាចជួយទប់ស្តាត់ការលូតលាស់នៃកោសិកាថ្លើម ដែលអាចការពារថ្លើមតាំងពីកំណើតមកម្ល៉េះ។ ចំណែកវីតាមីន B ត្រូវបានគេចាត់ទុកជាឱសថដ៏ល្អបំផុតសម្រាប់ការពារបញ្ហាខ្សោយថ្លើម។ ហេតុនេះ អ្នកគួរតែព្យាយាមទទួលទានអាហារដែលសម្បូរវីតាមីន A និង B ដូចជាការ៉ុត ប៉េងប៉ោះ ម្ទេសប្លោក ដំឡូងជ្វា រួមទាំងអាហារធម្មជាតិជាច្រើនទៀត។
៣.ទទួលទាប្រូតេអ៊ីន
សាច់ត្រី សាច់បក្សី ស៊ុត សុទ្ធសឹងជាអាហារដែលសម្បូរប្រូតេអ៊ីនល្អបំផុត សម្រាប់សរីរាង្គថ្លើម។ លើសពីនេះទៅទៀត ប្រូតេអ៊ីន នៅក្នុងបន្លែមួយចំនួនក៏ល្អសម្រាប់ថ្លើមដែរ ដូចជាតៅហ៊ូ គ្រាប់វ៉ាល់ណាត់ សណ្តែកសៀង ល្ង និងសណ្តែដី…។ ចំពោះអ្នកជំងឺថ្លើម គួរតែបន្ថែមអាហារទាំងនេះទៅក្នុងរបបអាហារជាប្រចាំថ្ងៃ៕