នោះ! កុំចូលចិត្តថើបប៊ឺតមាត់គ្នាខ្លាំងពេក ប្រយ័ត្នឆ្លងជំងឺ៤ប្រភេទ

0
1

ការថើបប៊ឺតមាត់គ្នា គឺជាស្ទាយ៍របស់មនុស្សនៅប៉ែកអ៊ឺរ៉ុប ដែលបញ្ជាក់ពីការស្វាគមន៍គ្នា ឬជាការបង្ហាញពីក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ អ្នកគួរតែដឹងថា ទង្វើបែបនេះមិនល្អនោះទេ ព្រោះវាអាចឆ្លងមេរោគដល់ទៅ ២៧៨ប្រភេទឯណោះ។ តែសំណាងល្អបាក់តេរីចំនួន ៩៥ភាគរយមិនបង្កគ្រោះថ្នាក់នោះទ គឺមានតែ៥ភាគរយប៉ុណ្ណោះដែលគ្រោះថ្នាក់។

បើយោងតាមការសិក្សាដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី American Journal of Medicine បានបង្ហាញថា មានមេរោគមួយចំនួនដែលត្រូវបញ្ជូនតាមរយ:ការប៊ឺតមាត់ អាចបណ្តោលឲ្យមានជំងឺធ្ងន់ធ្ងរ។

ឆ្លងមេរោគ រលាកស្រោមខួរ

អ្នកអាចឆ្លងមរោគរលាកស្រោមខួរ ប្រសិនបើអ្នកប៊ឺតមាត់ ជាមួយនឹងអ្នកជំងឺ។ ជំងឺនេះងាយនឹងឆ្លងចូលទៅស្រទាប់ស្តើងដែលព័ទ្ធជុំវិញខួរក្បាល និងសសៃប្រសាទឆ្អឹងខ្នងខ្លាំងណាស់។

រោគសញ្ញាដំណាក់កាលដំបូងនៃជំងឺរលាកស្រោមខួរគឺ គ្រុនក្តៅ គ្រុនញាក់ ឈឺក្បាល អស់កម្លាំង ឈឺក។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺហៅកាត់ថា CDC បានបង្ហាញថា ប្រសិនបើអ្នកមានរោគសញ្ញាសង្ស័យណាមួយ គួរប្រញាប់ទៅជួយគ្រូពេទ្យភ្លាម ព្រោះជំងឺនេះអាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬបង្កឲ្យស្លាប់ ប្រសិនបើមិនបានព្យាបាលទាន់ពេល។

ឆ្លង មេរោគរើម

មេរោគរើមនឹងឆ្លងចូលដោយផ្ទាល់ នៅពេលដែលអ្នកប៊ឺមាត់ជាមួយនឹងដៃគូរដែលផ្ទុកជំងឺនេះ។ ចំណែកឯរោគសញ្ញានឹងលេចឡើងជុំវិញមាត់ ហើយក្នុងករណីធ្ងន់ធ្ងរអាចបណ្តោលឲ្យដំបៅមាត់ ឬបំពងក, ហើមកូនកណ្តុរ។ ជាធម្មតាជំងឺរើមនេះ អាចព្យាបាលជាសះស្បើយក្នុងរយ:ពេលពី ៨ ទៅ ១០ ថ្ងៃ។

ឆ្លងជំងឺគ្រុនផ្តាសាយ

ក្រៅពីឆ្លងជំងឺទាំងខាងលើ ការប៊ឺតមាត់គ្នាក៏អាចឆ្លងជំងឺផ្កាសាយដែរ។ ជំងឺគ្រុនផ្កាសាយអាចបញ្ចូនយ៉ាងងាយពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតតាមរយ:ទឹកមាត់ ឬស្លេស។ រោគសញ្ញាទូទៅគឺឈឺសាច់ដុំ ឈឺក្បាល ឈឺក គ្រុនក្តៅ និងហៀរសំបោរ។

ឆ្លងមេរោគ ស្រឡទែន

ស្រឡទែនអាចរីករាលដាលដោយសម្ងាត់ចូលនៅក្នុងផ្លូវដង្ហើម។ សញ្ញាដំបូងនៃជំងឺនេះគឺ ហើមក្រពេញទឹកមាត់ ត្រចៀក ដោយសារតែនេះជាតំបន់ដែលជំងឺតែងតែកើត។ លើសពីនេះទៅទៀត វាអាចមានអាការគ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ អស់កម្លាំង និងបាត់បង់ចំណង់អាហារ។

ស្រឡទែនជាជំងឺងាយឆ្លង ដែលអាចបញ្ចូលមេរោគតាមរយ:ផ្លូវដង្ហើម ការញ៉ាំអាហាររួមគ្នាប្រើឧបករណ៍ចាប់អាហាររួមគ្នា និងការប៊ឺតមាត់ជាដើម។

ខណ:ដែលវាមិនបង្កគ្រោះថ្នាក់ដល់ជីវិត ប៉ុន្តែប្រសិនបើមិនបានព្យាបាលឲ្យបានទាន់ពេលវេលា អាចធ្វើបុរសមួយចំនូនគ្មានកូនបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here