ប្រភេទអាហារចៀន បំពង ពិតជាមានភាពពេញនិយមខ្លាំងណាស់សម្រាប់បងប្អូនខ្មែរយើងមួយចំនួន ព្រោះវាមានរសជាតិឈ្ងុយឆ្ងាញ់។ ប៉ុន្តែទន្ទឹមនឹងភាពឆ្ងាញ់ពិសារនេះ វាក៏ផ្តល់គុណសម្បត្តិដល់សុខភាពផងដែរ ជាពិសេសប៉ះពាល់សុខភាពផ្លូវភេទប្រសិនបើអ្នកទទួលទានច្រើនពេក។
អាហារបំពង ឬចៀនដែលសម្បូរខ្លាញ់ច្រើន មិនត្រូវបានអ្នកជំនាញណែនាំឲ្យទទួលទាននោះទេ ព្រោះវាអាចបង្កឲ្យមានបញ្ហាសុខភាពជាច្រើន រួមទាំងការថយចុះនៃចំណង់ផ្លូវភេទផងដែរ។ នៅក្នុងអាហារទាំងនោះ មានផ្ទុកជាតិខ្លាញ់អ៊ីដ្រូហ្សែន អាចកាត់បន្ថយការប្រមូលផ្តុំនៃអ័រម៉ូន testosterone ក្នុងរាងកាយ ធ្វើឲ្យការផលិតចំនួនមេជីវិតឈ្មោលខុសប្រក្រតី ការបញ្ចេញទឹកាមឆាប់រហ័សពេក និងកាត់បន្ថយចំណង់នៅពេលឡើងឋានសួគ៌។
អាស្រ័យហេតុនេះ អ្នកជំនាញបានណែនាំឲ្យគ្រប់គ្នាកំណត់ការទទួលទានអាហារដែលសម្បូរខ្លាញ់ ឬប្រេងច្រើន ជាពិសេសខ្លាញ់សត្វតែម្តង។ ផ្ទុយទៅវិញ អ្នកគួរតែទទួលទានអាហារដែលដំណើរការដោយចំហុយ ស្ងោរ ដើម្បីការពារសុខភាពឲ្យល្អប្រសើរ៕