ឃើញរោគសញ្ញាទាំងនេះនៅលើបបូរមាត់ហើយមិនអើពើទៀត ប្រយ័ត្នគ្រោះថ្នាក់ដល់ជីវិត!

0
1

ពិតណាស់ បញ្ហាសុខភាពរបស់មនុស្សម្នាក់ៗអាចស្តែងចេញតាមរយៈផ្នែកផ្សេងៗនៃរាងកាយដូចជា សក់ ស្បែក ក្រចក ភ្នែក… ប៉ុន្តែមនុស្សភាគច្រើនមិនដែរចាប់អារម្មណ៍សោះឡើយ។ ទន្ទឹមនឹងនេះផងដែរ បបូរមាត់ក៏អាចបង្ហាញពីសញ្ញាគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ប្រសិនបើយើងមិនអើពើនឹងវា។

បបូរមាត់ប្រេះ

បញ្ហាខ្វះវីតាមីន ស្ត្រេស និងថប់អារម្មណ៍ អាចបង្កឲ្យមានស្នាមប្រេះនៅតាមគែមបបូរមាត់ ហើយអាចបង្កឲ្យមានអាការ:ធ្ងន់ធ្ងរប្រសិនបើអ្នកមិនអើពើ។ មិនតែប៉ុណ្ណោះ បញ្ហាប្រេះបបូរមាត់ ក៏អាចជាសញ្ញាដែលបង្កមកពីការឆ្លងមេរោគផ្សិតនៅលើបបូរមាត់ដែរ។

បបូរមាត់កើតដំបៅ

ដំបៅ ឬពងបែកតូចៗលើបបូរមាត់នៅផ្នែកខាងក្រោម ដែលមានការឈឺចាប់ និងហូរឈាម ជាសញ្ញាមួយព្រមានថា អ្នកប្រហែលជាឆ្លងជំងឺដែលបង្កឡើងដោយវីរុស (herpes)។ ជំងឺនេះងាយនឹងឆ្លងខ្លាំងណាស់ ហេតុនេះ អ្នកគួរប្រុងប្រយ័ត្នចំពោះការប្រើរបស់រួមគ្នា ដូចជា កែវផឹកទឹក ឬក្រែមលាបមាត់ជាដើម។

បបូរមាត់មានពណ៌ស្វាយ

ប្រសិនបើមាត់បរស់អ្នកប្រែជាពណ៌ស្វាយស្លេក និងខ្មៅភ្លាមៗ អាចបណ្តោលមកពីមូលហេតុច្រើនយ៉ាង រួមទាំងការជក់បារីរយ:ពេលយូរផងដែរ។ តែទោះបីជាយ៉ាងណា អ្នកដែលកើតជំងឺថ្លើម ក៏អាចធ្វើឲ្យបបូរមាត់មានពណ៌ខ្មៅដែរ។ ហេតុនេះអ្នកគួរតែទៅជួបវេជ្ជបណ្ឌិតជាបន្ទាន់។

បបូរមាត់ស្លេកស្លាំង

បបូរមាត់ស្លេកស្លាំង គឺជាសញ្ញាព្រមានថា រាងកាយរបស់អ្នកកំពុងតែគ្មានកម្លាំងកំហែង។ អ្នកត្រូវការបរិភោគបន្លែ និងផ្លែឈើឲ្យបានច្រើន ជាពិសេសជាតិដែក និងវីតាមីន ដើម្បីបង្កើនចំនួនកោសិកាឈាម។

ក្នុងករណីដែលអ្នកកើតមានរោគសញ្ញាណាមួយដូចខាងលើ គួរតែប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ប៉ុន្តែប្រសិនជាអ្នកនៅតែប្រងើយកណ្តើយអាចមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរឡើង រហូតប៉ះពាល់ដល់ជីវិតថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here