ហេតុអ្វី ពេល​មាន​ផ្ទៃពោះ​ស្ត្រី​បញ្ចេញ​ទឹករំអិល​ច្រើន?

0
2

ស្ត្រី​មាន​ផ្ទៃពោះ​ស្ទើរតែ​ទាំងអស់ មាន​ការហូរ​ទឹករំអិល​ចេញពី​ទ្វារមាស​ច្រើន ហើយ​វា​ត្រូវបាន​គេ​ចាត់ទុកជា​រឿង​ធម្មតា​ទៅហើយ ដោយសារតែ​ហេតុផល​មួយចំនួន។ អំឡុងពេល​មាន​ផ្ទៃពោះ មាត់ស្បូន និង​ជញ្ជាំង​ទ្វារមាស​មាន​សភាព​ទន់ខ្សោយ ដូច្នេះ​វា​ត្រូវ​បញ្ចេញ​ទឹករំអិល​ដើម្បី​ជួយ​ទប់​ស្តា​ត់​ការឆ្លង​មេរោគ ដែល​កើតឡើង​ពី​ទ្វារមាស​ទៅ​ស្បូន។

Image result for mujer embarazada y marido

ការផលិត​អ័រម៉ូន estrogen មិន​ត្រឹមតែ​ជួយ​បង្កើន​លំ​ហូរឈាម​ទៅក្នុង​តំបន់​អាង​ត្រគាក​ប៉ុណ្ណោះ​ទេ វា​ក៏​រំញោច​ដល់​ភ្នាស​រំអិល​របស់​រាងកាយ ដែល​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​បញ្ចេញ​ទឹករំអិល​ច្រើន​ផងដែរ។

ក្នុងករណី​ដែល​អ្នកមាន​អារម្មណ៍​មិន​ស្រួល គួរតែ​ប្រើ​សំឡី​អនាម័យ​ស្រូបយក​សារធាតុ​រាវ​ទាំងនោះ ដើម្បី​រក្សា​ភាព​ស្អាត ស្ងួត និង​ការពារ​មិន​កុំ​ឲ្យ​ធុំក្លិន​មិនល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here