គ្រាន់តែការញ៉ាំខ្ទឹមបារាំង និងខ្ទឹមសយ៉ាងហោចណាស់ ៤៤ក្រាមជារៀងរាល់ថ្ងៃ នឹងជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកពោះវៀនយ៉ាងមានប្រសិទ្ធភាព ហើយឥទ្ធិពលនេះនឹងកើនឡើងយ៉ាងខ្លាំងប្រសិនបើអ្នកទទួលទាន ៧៤ក្រាម ក្នុងមួយថ្ងៃ។
ការស្រាវជ្រាវថ្មីពីសាកលវិទ្យាល័យវេជ្ជសាស្ត្រប្រទេសចិនបានបង្ហាញថា ការទទួលទានប្រភេទខ្ទឹមដូចជា ខ្ទឹមស ខ្ទឹមបារាំង… អាចកាត់បន្ថយហានិភ័យវិវត្តន៍ទៅរកជំងឺមហារីកពោះវៀនធំ។
អ្នកវិទ្យាសាស្ត្របានវិភាគទិន្នន័យទៅលើអ្នកស្ម័គ្រចិត្តចំនួន ១.៦៦៦នាក់ ទាំងបុរស និងស្ត្រីរកឃើញថា ការទទួលទានខ្ទឹម និងខ្ទឹមបារាំង ៤៤ក្រាមក្នុងមួយថ្ងៃ មានប្រសិទ្ធិភាពការពាររាងកាយពីជំងឺមហារីកខ្ពស់បំផុត។
ប្រសិនបើអ្នកអាចទទួលទានរហូតដលទៅ ៧៤ក្រាមក្នុងមួយថ្ងៃ ដែលស្មើនឹងមួយចំហៀងនៃខ្ទឹមបារាំង ហានិភ័យនៃជំងឺមហារីកពោះវៀន គឺទាបជាងអ្នកមិនញ៉ាំ ឬញ៉ាំតិច រហូតដល់ទៅ ៧៩ភាគរយ។
ការសិក្សាមួយចំនួនទៀតបានបង្ហាញដែរថា ការទទួលទានខ្ទឹមបារាំង ខ្ទឹមស និងខ្ទឹមដទៃទៀតជាប្រចាំ អាចកាត់បន្ថយនូវប្រភេទជំងឺមហារីកដូចជា មហារីកលំពែង មហារីកក្រពេញប្រូស្តាត និងមហារីកសុដន់។
តាមស្ថិតិនៅចក្រភពអង់គ្លេសបានបង្ហាញថា មហារីកពោះវៀន គឺជាទម្រង់នៃជំងឺមហារីកទូទៅដែលមាន ៤២.០០០រោគសញ្ញាថ្មី ជារៀងរាល់ឆ្នាំ។ ជាមធ្យមក្នុងមួយថ្ងៃៗ ប្រទេសនេះមានមនុស្ស ៤៤នាក់បានស្លាប់ ដោយសារជំងឺមហារីកពោះវៀន ហើយនេះជាមហារីកដែលសម្លាប់មនុស្សច្រើនបំផុតលំដាប់លេខ២៕