ប្រសិនបើអ្នកចម្អិនការ៉ុតឲ្យយូរ វានឹងផលិតវីតាមីន ព្រមទាំងសារធាតុរ៉ែកើនឡើងដល់ទៅ ៤០ភាគរយ។
អ្នកជំនាញជាច្រើនបានណែនាំថា គ្រប់គ្នាគួរតែទទួលទានការ៉ុតឆ្អិន ជាពិសេសសម្រាប់អ្នកដែលកើតជំងឺមហារីកតែម្តង។ ពោលគឺសារធាតុ បេតាការ៉ូទីន វីតាមីន K B1 B2 B3 B6 វីតាមីន C អាស៊ីតហ្វូលិក ផូស្វ័រ និងប៉ូតាស្យូម មានអត្ថប្រយោជន៍ខ្លាំងណាស់ក្នុងការព្យាបាល និងការពារជំងឺមហារីក។
បេតាការ៉ូទីន គឺមានសារ:សំខាន់ខ្លាំងណាស់នៅក្នុងរបបអាហាររបស់មនុស្សដែលកើតជំងឺមហារីក ប្រសិនបើពួកគេចម្អិនការ៉ុតឲ្យបានយូរ។
ខាងក្រោមនេះ គឺជាអត្ថប្រយោជនដ៏អស្ចារ្យទាំង ៦យ៉ាងដែលបានមកពីការទទួលទានការ៉ុតជាប្រចាំ៖
- កាត់បន្ថយជំងឺដាច់សសៃឈាមខួរក្បាលដល់ទៅ ៤០ ភាគរយ
- ជួយការពារភ្នែកឲ្យមើលឃើញច្បាស់ល្អ
- ជួយដល់មុខងាររំលាយអាហារ និងថ្លើមឲ្យកាន់តែប្រសើរឡើង
- ការពារអ្នកពីជំងឺមហារីកច្រើនប្រភេទ
- ពង្រឹងប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយ
- ជួយឲ្យស្បែកមានពណ៌សម្បុរស្រស់ថ្លា។
ទាំងអស់នេះ គឺជាអត្ថប្រយោជន៍ដែលបានមកពីការទទួលទានការ៉ុតឆ្អិន ដូច្នេះហើយអ្នកគួរតែបន្ថែមបន្លែពណ៌លឿងនេះនៅក្នុងរបបអាហារជាប្រចាំ ដើម្បីជំនួយដល់សុខភាព៕