ដើម្បីថែរក្សាសួតឲ្យមានសុខភាពល្អ មនុស្សជាច្រើនដឹងត្រឹមថា នៅឲ្យឆ្ងាយពីតំបន់ដែលមានផ្សែងពុល កន្លែងដែលមានធូលីដីហ៊ុយច្រើន និងផ្តាច់បារីជាដើម ក៏ប៉ុន្តែពួកគេមិនទាន់ដឹងថា ការជ្រើសរើសរបបអាហារប្រចាំថ្ងៃជារឿងសំខាន់នោះទេ។
យោងតាមការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្របានរកឃើញថា ឈាមជ្រូក ជាអាហារមួយក្នុងចំណោមអាហារជាច្រើនដែលមានសមត្ថភាពអាចសម្អាតសួតមានប្រសិទ្ធភាពបំផុត។ ការទទួលទានឈាមជ្រូក អាចបណ្តេញធូលី និងបំណែកលោហៈ ដែលបង្កគ្រោះថ្នាក់ដល់រាងកាយ។
ប្រសិនបើអ្នករស់នៅក្នុងតំបន់ដែលមានជាតិពុលច្រើន នោះអាហារដំបូងដែលអ្នកត្រូវយកចិត្តទុកដាក់ គឺឈាមជ្រូក។ តាមធម្មតាអ្នកទទួលទានអាហារប្រភេទនេះពីរបីដងក្នុងមួយខែ ក៏អាចទាញយកសារធាតុមានគ្រោះថ្នាក់ចេញពីសួតបានដែរ។
លើសពីនេះទៅទៀត នៅក្នុងឈាមជ្រូក មានផ្ទុកប្រូតេអ៊ីន អាចជួយបំបែកអាស៊ីតក្នុងក្រពះ ជួយបង្កើតសារធាតុដែលអាចបន្សាបជាតិពុលចេញពីពោះវៀន និងជួយឲ្យសួតដំណើរការបានល្អ៕