ដំណើរការដំបូងបង្អស់នៃការញ៉ាំអាហារ គឺត្រូវឆ្លងកាត់ការទំពារឲ្យបានម៉ត់ និងផ្សើមជាមួយទឹកមាត់ មុននឹងលេបចូលទៅដល់ក្រពះរំលាយបន្ថេមទៀត។ ប៉ុន្តែ ប្រសិនបើអ្នកញ៉ាំអាហារលឿនពេក អ្នកមិនត្រឹមតែមិនបានស្គាល់រសជាតិនៃអាហារអស់ទេ ថែមទាំងមិនបានកំទេចអាហារឲ្យតូចៗថែមទៀត។ ហេតុនេះក្រពះត្រូវជួបផលលំបាក ដោយចំណាយពេលយូរក្នុងការរំលាយ។
ប្រសិនបើអ្នកទម្លាប់ញ៉ាំបែបនេះរាល់ថ្ងៃ អាចបណ្តោលឲ្យឈឺក្រពះ ពិបាកក្នុងការលេបឆ្លងកាត់បំពង់រំលាយអាហារ មិនបានស្រូបយកអាហារបំប៉នចាំបាច់ និងបង្កើនបញ្ហាហើមពោះក្រោយពេលញ៉ាំ។
ការញ៉ាំលឿនពេក អាចបង្កើនហានិភ័យនៃជំងឺធាត់ ដោយសារតែរាងកាយនឹងបញ្ឈប់ការបញ្ចេញអ័រម៉ូន ដែលជាអ្នកទទួលខុសត្រូវចំពោះការរាយការណ៍ទៅខួរក្បាលនៅពេលក្រពះពេញ។ អារម្មណ៍នៃការឆ្អែតពេញក្រពះ ត្រូវការរយៈពេល ២០នាទី ដើម្បីបញ្ចូនប្រាប់ពីខួរក្បាល។
ការញ៉ាំលឿនពេក អាចបណ្តោលឲ្យរាងកាយមិនអាចទប់ស្កាត់ភាពអសកម្មនៃជាតិខ្លាញ់ និងជាតិស្ករ… ដូច្នេះវាប៉ះពាល់ដល់ការគ្រប់គ្រងនៃអាំងស៊ុយលីន ហើយបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម។
ដូច្នេះ ដើម្បីរក្សាប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អ ចាំបាច់ត្រូវញ៉ាំយឺតៗ ដើម្បីកំទេចអាហារឲ្យម៉ត់មុននឹងចូលដល់ក្រពះ។ ការធ្វើបែបនេះអាចជួយឲ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមបានល្អ ហើយក្រពះមិនសូវធ្វើការធ្ងន់ផងដែរ៕