នៅពេលមានផ្ទៃពោះ ស្ត្រីតែជួបបញ្ហាមិនស្រួលផ្នែកមួយចំនួននៃរាងកាយ ដោយសារតែការឡើងទម្ងន់ និងការផ្លាស់ប្តូរឥរិយាបទរបស់រាងកាយ។ ការមិនស្រួលទាំងនេះអាចរួមបញ្ចុលទាំង ឈឺក្បាល និងភាពតានតឹងសាច់ដុំ ជាពិសេសនៅតំបន់អាងត្រគាក និងជង្គង់។ ស្ត្រីមានផ្ទៃពោះក៏អាចប្រឈមនឹងការផ្លាស់ប្តូរផ្លូវចិត្តជាច្រើនផងដែរ ដោយសារតែកម្រិតអ័រម៉ូនប្រែប្រួល។
ទោះជាយ៉ាងណា គ្រប់ចំណុចទាំងអស់ដែលមានបញ្ហាអំឡុងពេលមានផ្ទៃពោះ ស្ត្រីអាចចាប់ផ្តើមការព្យាបាលដោយការម៉ាស្សា។ ព្រោះការម៉ាស្សាអាចជួយលើកកម្ពស់សុខភាពទូទៅមុនពេលសម្រាល និងអាចជួយគាំទ្រដល់ផ្លូវចិត្តផងដែរ។ លើសពីនេះ ការម៉ាស្សាអំឡុងពេលមានផ្ទៃពោះ អាចផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដែលគ្រប់គ្នាពុំធ្លាប់ដឹង។
- កាត់បន្ថយការឈឺចាប់តំបន់អាងត្រគាក និងត្រគាក
- បង្កើនចរាចរឈាមក្នុងរាងកាយ
- បង្កើនការរំលាយអាហារ
- កាត់បន្ថយភាពអស់កម្លាំង
- បង្កើនភាពបត់បែបនៃស្បែក
- ជួយឲ្យរាងកាយសម្រាកបានស្រួល និងដកដង្ហើមបានជ្រៅៗ
- កាត់បន្ថយសម្ពាធទៅលើសន្លាក់ ដោយសារតែទម្ងន់នៃរាងកាយ
- ធ្វើឲ្យប្រសើរឡើងនូវលទ្ធផលនៃកម្លាំងពេលសម្រាល និងបន្ថយការឈឺចាប់ពេលសម្រាល៕