អានចប់ អ្នកច្បាស់ជាស្តាយក្រោយពេលដែលបោះចោលសំបកឪឡឹក

0
1

គ្រប់គ្នាប្រហែលជាមានទម្លាប់បោះចោលសំបកឪឡឹក បន្ទាប់ពីទទួលទានរួច ព្រោះយល់ថាវាគ្មានតម្លៃអ្វីតទៅទៀតនោះទេ។ ប៉ុន្តែការសិក្សាមួយចំនួនបានបង្ហាញថា សំបកឪឡឹកមានផ្ទុកកាឡូរីទាប សម្បូរវីតាមីន (A B C) សារធាតុរ៉ែ(ប៉ូតាស្យូម ស័ង្កសី ផូស្វ័រ កាល់ស្យូម) សារធាតុលីកូពីន អាស៊ីតអាមីណូ flavonoids និងបណ្តុំនៃ phenolic។

សារធាតុលីកូពីន គឺជាអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពលពីធម្មជាតិ ដែលអាចជួយការពារភាពចាស់ជ្រីវជ្រួញ ការពារជំងឺមហារីក(មហារីកក្រពេញប្រូស្តាត មហារីកប្លោកនោម)…។

ឪឡឹក ត្រូវបានគេចាត់ទុកជាប្រភពដ៏សម្បូរបែបបំផុតនៃអាស៊ីតអាមីណូ មានរហូតដល់ទៅ ៦០ភាគរយ ដែលមានតួនាទីជួយពង្រីកសរសៃឈាម បង្កើលំហូរឈាម និងបន្ថយសម្ពាធឈាម។ លើសពីនេះវាអាចជួយព្យាបាលជំងឺលើសឈាម ឈឺទ្រូង និងបញ្ហាសរសៃឈាមបេះដូង។ អាស៊ីតមួយប្រភេទនេះ ក៏អាចជួយព្យាបាលជំងឺងាប់លិង្គ ហើយត្រូបានណែនាំដោយអ្នកវិទ្យាសាស្ត្រផងដែរ។

អ្នកជំនាញបានបន្ថែមទៀតថា សំបកឪឡឹក ១០០ក្រាម មានផ្ទុកវីតាមីន A, B1, B2, B3, B6, វីតាមីន C និងសារធាតុរ៉ែម៉ង់ហ្គាណែស, ផូស្វ័រ … ។ ដោយសារតែវាសម្បូរទៅដោយសារធាតុរ៉ែ និងវីតាមីន ការទទួលទានសំបកឪឡឹកអាចជួយពង្រឹមប្រព័ន្ធភាពស៊ាំ ជំរុញឲ្យរាងកាយមានសុខភាពល្អ និងបង្ការជំងឺផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here