ញ៉ាំខាត់ណាផ្តាពណ៌ខៀវ អាចកាត់បន្ថយជំងឺទឹកនោមផ្អែមប្រភេទទី២ចំពោះមនុស្សធាត់

0
1

មនុស្សមួយចំនួនមិនចូលចិត្តញ៉ាំបន្លែទេ ក៏ប៉ុន្តែសម្រាប់មនុស្សមានជំងឺទឹកនោមប្រភេទទី២ ការទទួលទានខាត់ណាផ្តាពណ៌ខៀវ អាចជាគន្លឹះក្នុងការកាត់បន្ថយល្បឿននៃជំងឺនេះ។ នេះបើយោងតាមការស្រាវជ្រាវដែលចេញផ្សាយនៅក្នុងកាសែត cience Translational Medicine។

ក្រុមអ្នកវិទ្យាសាស្ត្រប្រទេសស៊ុយអែតបានរកឃើញសមត្ថភាពដ៏អស្ចារ្យនៃបន្លែពណ៌បៃតងដូចជា ខាត់ណាផ្តាពណ៌ខៀវ និងស្ពៃក្តោប ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទទី២ ក្រោយពេលធ្វើតេស្តទៅលើអ្នកជំងឺ ៩៧នាក់ បន្ទាប់ពីប្រើពេលអស់ ១២សប្តាហ៍។

មនុស្សទាំងនោះត្រូវបានបញ្ចូលខាត់ណាផ្កាពណ៌ខៀវ ជារបបអាហារជាង ១០០ដង ហើយលទ្ធផលបានបង្ហាញថា វាអាចជួយបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងកម្រិតគ្លុយកូស និងកាត់បន្ថយការផលិតជាតិស្ករពិតមែន។

លោក GS. Anders Rosengren អ្នកដឹកនាំការស្រាវជ្រាវនៅសកលវិទ្យាល័យ Gothenburg ប្រទេសស៊ុយអែត បាននិយាយថា ការសិក្សានេះ បានបើកចេញនូវសេក្តីសង្ឈឹ​មថ្មីសម្រាប់ការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី២។

អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ ត្រូវបានណែនាំឲ្យធ្វើលំហាត់ប្រាណជាប្រចាំ និងផ្លាស់ប្តូររបបអាហារ ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here