Skip to content

សូមចាំទុក! គួរញ៉ាំផ្លែប៉ោមទាំងសំបក ព្រោះវាផ្តល់ប្រយោជន៍ច្រើនយ៉ាង

ផ្លែប៉ោម គឺជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិ ជាបណ្តុំសមាសធាតុគីមី និងសារធាតុ flavonoid ដែលល្អសម្រាប់សុខភាពសរសៃឈាមបេះដូង។ សំខាន់ជាងនេះទៅទៀត អ្នកវិទ្យាសាស្ត្របានរកឃើញថា សំបកផ្លែប៉ោម មានសមាសធាតុគីមីច្រើនចាងសាច់របស់វារហូតដល់ទៅ៦ដង ដែលមានសមត្ថភាពប្រឆាំងនឹងសម្ពាធឈាមឡើងខ្ពស់។

អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Nova Scotia Agricultural ប្រទេសកាណាដា បាននិយាយថា ប្រសិនបើមនុស្សបរិភោគផ្លែប៉ោម ចិតសំបកចោល ពួកគេនឹងបាត់បង់ផលប្រយោជន៍យ៉ាងច្រើន។

ការស្រាវជ្រាវបានបង្ហាញថា សំបកផ្លែប៉ោមក៏មានឥទ្ធិពលប្រឆាំងនឹងជំងឺមហារីកផងដែរ។ សារធាតុគីមីនៅក្នុងសំបកផ្លែប៉ោម ត្រូវបានគេរកឃើញថា ជាក្រុមនៃសារធាតុគីមីដែលមានភាពធន់ទ្រាំទៅនឹងកោសិកាមហារីក របស់មនុស្សយ៉ាងហោចណាស់ ៣ប្រភេទ គឺ មហារីកសុដន់ មហារីកពោះវៀនធំ និងមហារីកថ្លើម។

លើសពីនេះ នៅក្នុងសំបកផ្លែប៉ោម ក៏មានផ្ទុកជាតិអាស៊ីត ursolic ដែលអាចកាត់បន្ថយភាពធាត់លើសទម្ងន់ ការវិវត្តទៅរកជំងឺទឹកនោមផ្អែម និងជំងឺខ្លាញ់ក្នុងថ្លើមផងដែរ។