កត្តាចម្បងដែលបណ្តោលឲ្យកើតមហារីក តែបើអ្នកកែខ្លួនទាន់អាចរួចផុតពីគ្រោះថ្នាក់

0
1

សមាគមន៍ជំងឺមហារីកអាមេរិកបានឲ្យដឹងថា ជំងឺមហារីក គឺជាកត្តាចម្បងលំដាប់ទី២ ដែលអាចសម្លាប់មនុស្សប្រហែលជា ៦០០,០០០លាននាក់នៅសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ។ អ្នកទាំងអស់គ្នាត្រូវចាំថា កាលណាជំងឺមហារីកចូលទៅក្នុងខ្លួនធ្ងន់ធ្ងរហើយ អ្នកអាចរស់នៅត្រឹមតែ ៥ឆ្នាំទៀតប៉ុណ្ណោះ។ ដូច្នេះ អ្នកគួរតែស្វែងយល់ពីមូលហេតុមួយចំនួនដូចខាងក្រោម ដើម្បីកែខ្លួនបានទាន់ពេលវេលា៖

១.ភាពធាត់ និងលើសទម្ងន់ អត្រាកើតជំងឺមហារីក ៧,៨ភាគរយ និងស្លាប់ ៦,៥ភាគរយ។

២.ការជក់បារី មានអត្រាកើតជំងឺមហារីក ១៩ភាគរយ និងស្លាប់ ២៨,៨ភាគរយ។

៣.ការទទួលទានជាតិអាល់កុល អត្រាកើតជំងឺមហារីក ៥,៦ភាគរយ និងស្លបា់ ៤ភាគរយ។

៤.កង្វះការធ្វើលំហាត់ប្រាណ អត្រាកើតជំងឺមហារីក ២,៩ភាគរយ និងស្លាប់ ២,២ភាគរយ។

៥.ការត្រូវកាំរស្មី UV អត្រាកើតជំងឺមហារីក៤,៧ភាគរយ និងស្លាប់ ១,៥ភាគរយ។

៦.ទម្លាប់ញ៉ាំផ្លែឈើ និងបន្លែតិចតួច អត្រាកើតជំងឺមហារីក ១,៩ភាគរយ និងស្លាប់ ២,៧ភាគរយ។

ក្រុមអ្នកវិទ្យាសាស្ត្រក៏បានព្រមានផងដែរថា កត្តាធាត់ ការប្រើគ្រឿងស្រវឹង ការញ៉ាំអាហារគ្មានផាសុខភាព និងខ្ជិលធ្វើលំហាត់ប្រាណ អាចធ្វើឲ្យអ្នកត្រូវប្រឈមនឹងជំងឺមហារីកកាន់តែខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here