អាហារ៣ប្រភេទ ញ៉ាំកាន់តែច្រើនជាតិពុលរាងកាយក៏អស់ សួតក៏ស្អាត ហើយការពារជំងឺមហារីកបានទៀត

0
1

យើងដឹងហើយថា របបអាហារដែលមានផាសុខភាព មានសារៈសំខាន់ណាស់សម្រាប់ជីវិតដែលមានសុខភាពល្អ។ ប៉ុន្តែតើអ្នកដឹងទេថា របបអាហារបែបណាទៅដែលយើងគួរទទួលទានរាល់ថ្ងៃ? តាមពិតគ្មានអ្វីពិបាកនោះទេ ប្រសិនបើអ្នកចង់ឲ្យរាងកាយមានសុខភាពល្អ គ្មាជំងឺមកបៀតបៀន គួរតែញ៉ាំអាហារទាំង៣ប្រភេទនេះជាប្រចាំ។

ផ្លែប៉ោម

ផ្លែប៉ោម មានផ្ទុកសារធាតុ flavonoids និងវីតាមីនជាច្រើន សារធាតុប្រឆាំងអុកស៊ីតកម្ម ជាពិសេសវីតាមីន C អាចជួយថែរក្សាប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធផ្លូវដង្ហើម ដែលមានសុខភាពល្អ។ នៅពេលយើងមានមុខងារផ្លូវដង្ហើមប្រកបដោយសុខភាពល្អ យើងអាចជៀសផុតពីជំងឺសួតដោយធម្មជាតិ។

ការ៉ុត

នៅក្នុងការ៉ុត មានផ្ទុកវីតាមីន A វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Lycopene ដែលអាចជួយលើកកម្ពស់ដល់សុខភាពសួត និងបន្ថយហានិភ័យនៃជំងឺសួត។ ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា ការបន្ថែមការ៉ុតពីរបីចំណិតទៅក្នុងរបបអាហារប្រចាំថ្ងៃ អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួត បានប្រហែលជា ៥០ភាគរយ។

ខ្ទឹមស

ខ្ទឹមស អាចព្យាបាល និងបង្ការជំងឺមួយចំនួនរួមមាន ជំងឺលើសឈាម កូលេស្តេរ៉ុលខ្ពស់ ជំងឺទឹកនោមផ្អែម និងជំងឺផ្លូវដង្ហើម។

គ្រឿងទេសមួយប្រភេទនេះ អាចត្រូវបានបន្ថែមយ៉ាងងាយទៅក្នុងរបបអាហារ ដែលអ្នកចូលចិត្ត ដើម្បីបង្កើនរសជាតិ ហើយវាក៏ល្អសម្រាប់សុខភាពផងដែរ។ នៅក្នុងការសិក្សាមួយ បានបង្ហាញថា អ្នកដែលបានញ៉ាំខ្ទឹមសយ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍ អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួត បាន ៤៤ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here