មិនធ្លាប់គិតសោះ! ក្តាមសមុទ្រដើរតួជាថ្នាំជំនួយផ្លូវភេទពូកែបំផុត

0
1

បញ្ហាខ្សោយផ្លូវភេទ កំពុងតែមានការកើនឡើងយ៉ាងខ្លាំងចំពោះបុរសក្នុងពេលបច្ចុប្បន្ននេះ ដោយសារតែការទទួលទានរបបអាហារគ្មានផាសុខភាព រួមទាំងការខ្ជិលធ្វើលំហាត់ប្រាណផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ បញ្ហាមួយនេះអាចដោះស្រាយបាន ប្រសិនបើអ្នកទទួលទានអាហារសមុទ្រដ៏ពេញនិយមមួយប្រភេទ គឺក្តាមសមុទ្រ។

ក្តាមសមុទ្រ ២០០ក្រាម អាចផ្តល់ជាតិដែក និងប៉ូតាស្យូមប្រហែលជា ៣ទៅ៨ភាគរយ ប្រចាំថ្ងៃ។ នៅក្នុងសាច់ក្តាមសមុទ្រ មានផ្ទុកស័ង្កសី និងសារធាតុចិញ្ចឹមទង់ដែង ដែលរាងកាយត្រូវការសម្រាប់ប្រតិកម្មគីមី ដើម្បីផ្គត់ផ្គង់ថាមពល ក៏ដូចជាបង្កើតជាលិកាតភ្ជាប់ ខណៈដែលសំយោគប្រូតេអ៊ីន និងសរសៃប្រសាទ។

ក្តាមសមុទ្រ មានប្រសិទ្ធភាពផ្តល់កម្តៅ ផ្គត់ផ្គងឈាមទៅដល់ឆ្អឹង ខួរឆ្អឹង ព្យាបាលភាពទន់ខ្សោយនៃមត្ថភាពផ្លូវភេទ និងបង្កើនថាមពលផ្លូវភេទឲ្យខ្លាំង។

ក្នុងការកែច្នៃក្តាមសមុទ្រ មិនចាំបាច់ធ្វើអ្វីវែងឆ្ងាយនោះទេ អ្នកគ្រាន់តែចំហ៊ុយក្តាមសមុទ្រជាមួយនឹងខ្ញី ហើយទទួលទានទាំងក្តៅៗ ច្បាស់ជាទទួលបានតម្លៃអាហារូបត្ថម្ភសំខាន់ៗជាច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here