មូលហេតុសំខាន់ៗ ដែល​ប​ណ្តោ​ល​ឲ្យ​មនុស្ស​ស្រី​ប្រឈម​នឹង​បញ្ហា​រលូត​កូន!

0
1

គ្មាន​មនុស្ស​ស្រី​រូប​ណា​ចង់​ជួប​បញ្ហា​រលូត​កូន​នោះទេ ព្រោះ​វា​ជា​រឿង​សោកសៅ​បំផុត​នៅក្នុង​ឆាកជីវិត រហូត​មាន​អ្នកខ្លះ​កើតទុក្ខ​បាយ​មិន​នឹក ទឹក​មិន​ស្រែក ដល់​ថ្នាក់​ចង់​ធ្វើ​រឿង​ផ្តេសផ្តាស​ថែមទៀត​ផង។

Image result for reflujo en el embarazo

ភាគច្រើន​ការ​រលូត​កូន​កើតឡើង​ដោយសារតែ​ភាពមិនប្រក្រតី​នៃ​ក្រូម៉ូសូម ដែល​ធ្វើ​ឲ្យ​ទារក​មិនអាច​វិ​វត្ត​បាន​ធម្មតា។ ក្រៅពីនេះ ការ​រលូត​កូន ក៏​អា​ចប​ណ្តោ​ល​មកពី​កត្តាផ្សេងៗទៀត ដែល​ទាក់ទង​ទៅនឹង​បញ្ហា​សុខភាព​របស់​អ្នក​ម្តាយ​ផងដែរ។

១.បញ្ហា​សុខភាព​ដែល​កើតឡើងភ្លាមៗ

ការឆ្លង​មេរោគ rubella, cytomegalovirus, mycoplasma or listeria infections

ការរង​គ្រោះ​ផ្លូវចិត្ត​មាន​សភាព​ធ្ងន់ធ្ងរភ្លាមៗ

មាន​អារម្មណ៍​កត់​ស្លុក​ខ្លាំង

២.បញ្ហា​សុខភាព​ដែល​កើតឡើង​រ៉ាំរ៉ៃ

សម្ពាធ​ឈាម​ឡើង​ខ្ពស់

កើត​ជំងឺ​តម្រងនោម

បញ្ហា​អ័​ម៉ូ​ន

ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត

បញ្ហា​ស្បូន និង​មាត់ស្បូន

ជំងឺ​ទឹកនោមផ្អែម​មិន​ត្រូវបាន​ព្យាបាល

ជំងឺ​ដុំ​គីស​ក្នុង​ដៃ​ស្បូន….

 

ប្រសិនបើ​អ្នក​កំពុងតែ​ស្ថិត​ក្នុងចំណោម​លក្ខខណ្ឌ​ណាមួយ​ដូចដែល​បានបង្ហាញ​ពី​ខាងលើ គួរតែ​ធ្វើការ​ពិនិត្យ​តាមដាន​សុខភាព​ជាមួយ​អ្នកជំនាញ​ជាប្រចាំ ដើម្បី​ជៀសផុត​ពី​រឿង​ដ៏​ក្រៀមក្រំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here