បើមិនចង់កើតជំងឺក្រួសក្នុងតម្រងនោម អ្នកចូលចិត្តផឹកតែទឹកកកគួរកាត់បន្ថយខ្លះទៅ!

0
1

គេសង្កេតឃើញថា តែទឹកកក គឺជាភេសជ្ជៈមួយដែលមានភាពពេញនិយមបំផុតនៅបណ្តោលភោជនីយដ្ឋាននាន ទូទាំងប្រទេសកម្ពុជាយើង។ តែទោះជាយ៉ាងណា អ្នកពុំគួរផឹកភេសជ្ជៈប្រភេទនេះច្រើនពេកទេ ព្រោះវាអាចបង្កឲ្យកើតជំងឺក្រួសតម្រងនោមបាន។

អ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិក បានបង្ហាញថា សារធាតុ oxalate ដែលត្រូវបានគេរកឃើញនៅក្នុងទឹកតែ អាចផលិតជាអំបិលក្រួស និងសារធាតុរ៉ែនៅក្នុងទឹកនោម។ ប្រសិនបើសារធាតុនេះ កើនឡើងនៅក្នុងតម្រងនោមកាន់តែច្រើន ភាគល្អិតតូចៗនឹងផ្តុំគ្នាបន្តិចម្តងៗ បណ្តោលឲ្យអ្នកមានការឈឺចាប់ក្នុងត្រងនោម ខ្សោយតម្រងនោម និងកើតជំងឺក្រួសតម្រងនោម។

អាស្រ័យហេតុនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់អ្នកវិធីសាស្ត្របានផ្តល់អនុសាសន៍ ឲ្យអ្នកទទួលទានតែទឹកកកត្រឹមតែ១ ទៅ២កែវក្នុងមួយថ្ងៃបានហើយ។ លើសពីនេះ អ្នកដែលមានជំងឺក្រួសតម្រងនោម ខ្សោយតម្រងនោម មិនគួរទទួលទានឡើយ ព្រោះវាអាចបង្កឲ្យជំងឺកាន់តែធ្ងន់ធ្ងរ។

ទន្ទឹមនឹងនេះផងដែរ កុមារក្រោមអាយុ ៣ឆ្នាំហាមទទួលទាន ព្រោះជាតិអាស៊ីតនៅក្នុងតែទឹកកកពេលដែលចូលដល់ក្រពះក្មេង និងមានប្រតិកម្មជាមួយជាតិដែកនៅក្នុងអាហារ ដែលបង្កផលអវិជ្ជមាន និងធ្វើឲ្យកុមារមានបញ្ហាស្លេកស្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here