រកឃើញហើយ ល្ហុងទុំ និងប្រទាលកន្ទុយក្រពើ ជាថ្នាំរក្សាស្បែកមុខពូកែលេខ១

0
1

តើសុភាពនារី សុភពបុរសទាំងឡាយដឹងទេថា ផ្លែល្ហុងទុំ និងប្រទាលកន្ទុយក្រពើ ជាថ្នាំថែរក្សាសម្រស់ពូកែបំផុត? សារធាតុសំខាន់ៗ​ដែល​មាននៅ​ក្នុងរបស់​ទាំងពីរយ៉ាងនេះ អាចជួយកម្ចាត់​ជាតិខ្លាញ់ ការពារ​ស្បែកពីកាំរស្មី UV ជួយរក្សាផ្ទៃមុខឲ្យ​ម៉ដ្ឋរលាង ការពារ​ស្បែក​មិនឲ្យ​ស្ងួត ប្រឆាំងនឹង​ភាពជ្រីវជ្រួញ កម្ចាត់រោមនៅ​លើផ្ទៃមុខ បំបាត់ស្នាម​អុជខ្មៅៗ ក្នុងពេល​តែមួយ។

ធាតុផ្សំ៖

  • ល្ហុងទុំមួយចំហៀង
  • សាច់ប្រទាល់កន្ទុយក្រពើស្រស់ ១ស្លាបព្រា

ររៀបអនុវត្ត៖

  • យកសាច់ប្រទាលកន្ទុយក្រពើ និងល្ហុងទុំ ក្រឡុកឲ្យក្លាយទៅជាល្បាយ
  • ចាប់ផ្តើមអនុវត្តឲ្យពេញផ្ទៃមុខ
  • ទុកឲ្យបានប្រហែលជា ២០ នាទី
  • ចុងក្រោយលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ

សូមអនុវត្តរូបមន្តមួយនេះឲ្យបានទៀងទាត់ យ៉ាងហោចណាស់ ២ ទៅ ៣ដង ក្នុងមួយសប្តាហ៍ ហើយអ្នក​នឹងឃើញ​លទ្ធផល​បណ្តើរៗ​បន្ទាប់ពីប្រើ​បានមួយ​សប្តាហ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here