ការម៉ាស្សាក្នុងទឹក ស្តាប់ទៅហាក់ដូចជាចំឡែកបន្តិច ព្រោះយើងពុំធ្លាប់ឃើញអ្នកណាអនុវត្តពីមុនមកទេ ក៏ប៉ុន្តែបច្ចុប្បន្ននេះកំពុងតែពេញនិយមបំផុតនៅតំបន់អ៊ឺរ៉ុប ជាពិសេសវាត្រូវបានផ្តល់អនុសាសន៍សម្រាប់ស្ត្រីមានផ្ទៃពោះ។ តើការម៉ាស្សាក្នុងទឹកដែលអ្នកជំនាញហៅថា Watsu ផ្តល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់ស្ត្រីមានផ្ទៃពោះ? ចង់ដឹងច្បាស់ សូមអានអត្ថបទខាងក្រោម៖
១.អាចជួយសម្របសម្រួលរាងកាយស្ត្រីមានផ្ទៃពោះឲ្យមានភាពប្រសើរឡើង។
២.ល្អសម្រាប់ចង្វាក់បេះដូង អត្រាដង្ហើមថយចុះ និងពង្រឹងប្រព័ន្ធភាពស៊ាំ។
៣.វាអាចជួយលើលកម្ពស់សាច់ដុំ និងសន្លាក់។
៤.ជួយឲ្យរាងកាយសម្រាកបានស្រួល បំបាត់ភាពតានតឹងក្នុងអារម្មណ៍ និងការថប់បារម្ភ។
៥.កាត់បន្ថយបញ្ហាឈឺឆ្អឹងខ្នង និងសម្ពាធឈាម។
៦.កាត់បន្ថយជំងឺធ្លាក់ទឹកចិត្តមុន និងក្រោយពេលសម្រាល។
សូមទស្សនាការម៉ាស្សាក្នុងទឹកដូចខាងក្រោម៖