អនុវត្ត៣ចំណុចនេះបាន សួតនឹងមានសុខភាពល្អ ជៀសផុតពីជំងឺមហារីក

0
1

មហារីកសួត ជាជំងឺមានអត្រារមណភាពខ្ពស់ ដែលមិនងាយបង្ហាញរោគសញ្ញាដំណាក់កាលដំបូងឡើយ។ ជាពិសេសអ្នកជំងឺភាគច្រើន បានរកឃើញជំងឺនេះនៅដំណាក់កាលចុងក្រោយ ធ្វើឲ្យការព្យាបាលមានភាពលំបាក ហើយសង្ឈឹមតិចបំផុត។

ទោះជាយ៉ាងណា បើយោងតាមអ្នកឯកទេសជំងឺមហារីកបានបង្ហាញថា ជំងឺមហារីកសួតអាចការពារបាន ហើយសួតរបស់អ្នកមានសុខភាពល្អថែមទៀត បើអ្នកអនុវត្ត៣ចំណុចនេះបាន។

១.ហាមជក់បារី

ទោះជាអ្នកសកម្ម ឬអសកម្ម ក្នុងការជក់បារីក៏ដោយ ប៉ុន្តែមាន ៩០ភាគរយនៃជំងឺមហារីកសួត បង្កឡើងដោយសារករណីមួយនេះ។ ដូច្នេះ ការងារដំបូងដែលអ្នកត្រូវធ្វើដើម្បីថែរក្សាសួតឲ្យមានសុខភាពល្អ គឺបញ្ឈប់ការជក់បារី និងប៉ះពាល់ជាមួយផ្សែងបារី។

យោងតាមអ្នកវិទ្យាសាស្ត្រសហរដ្ឋអាមេរិក បានបង្ហាញថា អត្រាចង្វាក់បេះដូងរបស់យើងនឹងថយចុះក្នុងរយៈពេល ២០នាទី បន្ទាប់ពីការឈប់ជក់បារីចុងក្រោយ ហើយមុខងារសួតនឹងប្រសើរឡើងវិញបន្ទាប់ពីឈប់ជក់បារីក ៣ខែ។ ប្រសិនបើអ្នកឈប់ជក់រយៈពេល ១០ឆ្នាំ ហានិភ័យជំងឺមហារីកសួតនឹងថយចុះពាក់កណ្តោល បើធៀបទៅនឹងអ្នកជក់រាល់ថ្ងៃ។

២.ផឹកទឹកក្រូចឆ្មារជាមួយទឹកក្តៅឧណ្ឌៗរាល់ព្រឹក

ការផឹកទឹកក្រូចឆ្មារ ជាមួយទឹកក្តៅឧណ្ឌៗ ១កែវ រាល់ព្រឹក គឺជាទម្លាប់ល្អសម្រាប់រាងកាយ ជាពិសេសសួត។ ដូច្នេះ ដើម្បីការពារសួតរបស់អ្នកឲ្យមានសុខភាពល្អ សូមចាប់ផ្តើមផឹកទឹកក្រូចឆ្មារ មុនពេលញ៉ាំអាហារពេលព្រឹក ព្រោះវានឹងជួយបណ្តេញជាតិពុល ផ្សែង និងធូលីចេញពីរាងកាយ។

៣.ធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណទៀងទាត់មិនត្រឹមតែអាចជួយបង្កើនភាពស៊ាំនៃរាងកាយនោះទេ ប៉ុន្តែវាក៏ជួយការពារសួតផងដែរ។ ដូច្នេះ ការធ្វើលំហាត់ប្រាណដូចជា រត់យឿតៗ ដើរ ឬហែលទឹក ហើយលើសពីនេះអ្នកគួរអនុវត្តការដកដង្ហើមឲ្យបានជ្រៅៗរយៈពេល ៣០នាទីក្នុងមួយថ្ងៃដើម្បីជួយលុបបំបាត់ជាតិពុលចេញពីសួត៕

LEAVE A REPLY

Please enter your comment!
Please enter your name here