ប្រយោជន៍អស្ចារ្យនៃផ្លែស្វាយ ស្ត្រីមានគភ៌មើលរំលងមិនបាន

0
1

ស្វាយ ត្រូវបានគេចាត់ទុកជាផ្លែឈើដែលមានភាពពេញនិយមបំផុតពីសំណាក់មនុស្សទូទៅមួយចំនួន ជាពិសេសនារដូវក្តៅ ព្រោះវាមានរសជាតិផ្អែមឆ្ងាញ់ បង្កើនថាមពល និងជំនួយដល់សុខភាព។ ក្រៅពីផ្តល់ប្រយោជន៍ដល់សុខភាពមនុស្សទូទៅ ផ្លែស្វាយក៏មានប្រយោជណ៍ខ្លាំងសម្រាប់ស្ត្រីកំពុងមានគភ៌ផងដែរ ដោយសារតែវាសម្បូរសារធាតុចិញ្ចឹមជាច្រើនដែលស្ត្រីមានគភ៌ត្រូវការខ្វះមិនបាន។

១.ជួយរំលាយអាហារ
ក្នុងអំឡុងពេលតាំងគភ៌ ស្ត្រីភាគច្រើនតែងញ៉ាំអាហារច្រើន ដើម្បីបំពេញបន្ថែមតម្រូវការ របស់ទារកក្នុងផ្ទៃ។ ដូចនេះ ស្វាយជាអាហារបន្ថែមដែលមានសារ:សំខាន់បំផុតសម្រាប់ស្ត្រីដែលមានប្រព័ន្ធរំលាយអាហារមិនល្អ។ ការទទួលទានផ្លែស្វាយ អាចជួយបង្កើនក្នុងការស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗ និងធានាការរំលាយអាហារប្រកបដោយប្រសិទ្ធភាព។

២.ការពារជំងឺស្លេកស្លាំង
ផ្លែស្វាយ សម្បូរទៅដោយវីតាមីន C និងជាតិដែក ដែលមានសារ:សំខាន់បំផុតសម្រាប់ស្ត្រីមានគភ៌។ លើសពីនេះ ការទទួលទានផ្លែស្វាយ ក៏អាចបង្កើនកោសិកាឈាមក្រហម និងជួយឲ្យឈាមរត់បានស្រួល។

៣.សម្បូរសារធាតុម៉ាញ៉េស្យូម
សារធាតុម៉ាញ៉េស្យូម នៅក្នុងផ្លែស្វាយ អាចជួយរក្សាលំនឹងកម្រិតសម្ពាធឈាម ដែលអាចជួយការពារអ្នកម្តាយមិនឲ្យកើតជំងឺដាច់សរសៃឈាមខួរក្បាល ឬជំងឺលើសឈាមក្នុងពេលមានគភ៌។

៤.សម្បូរសារធាតុអង់ទីអុកស៊ីដង់
សារធាតុអង់ទីអុកស៊ីដង់ ដូចជាវីតាមីន C នៅក្នុងផ្លែស្វាយ ត្រូវបានគេទទួលស្គាល់ថា មានសមត្ថភាពអាចជួយបង្កើនប្រព័ន្ធភាពស៊ាំ ជំរុញដល់ការលូតលាស់ឆ្អឹងរបស់ទារក បានយ៉ាងល្អ។ ក្រៅពីនេះ វីតាមីន C ក៏អាចជួយកាត់បន្ថយ ហានិភ័យកើតមិនគ្រប់ខែ ហើយការពារទាំងម្តាយ និងកូនឲ្យមានសុវត្ថិភាព។

៥.ជំរុញដល់ការអភិវឌ្ឍទារក
ផ្លែស្វាយ សម្បូរទៅដោយវីតាមីន A ដែលអាចជួយបង្កើត និងអភិវឌ្ឍឆ្អឹង ធ្មេញរបស់ទារក។ មិនតែប៉ុណ្ណោះ វាក៏អាចជួយការពារ និងអភិវឌ្ឍជាលិការបស់ទារកផងដែរ។

៦.ការពារបញ្ហាខ្សោយជាតិស្ករក្នុងឈាម
ជាតិស្ករ ធម្មជាតិដែលនៅក្នុងផ្លែស្វាយ មិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពនោះទេ វាអាចការពារអ្នកម្តាយឲ្យរួចផុតពីបញ្ហាខ្សោយជាតិស្ករទៅថ្ងៃអនាគត់ និងធ្វើឲ្យស្ត្រីមានអារម្មណ៍ល្អក្នុងអំឡុងពេលមានគភ៌៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here