សុភាពនារីគ្រប់រូបតែងតែប្រាថ្នាចង់បានរោមចិញ្ចើមដុះក្រាស់ តែទោះជាយ៉ាងណាបំណងមួយនេះមិនអាចសម្រេចបានគ្រប់គ្នាឡើយ។ អ្នកត្រូវដឹងថា ប្រសិនបើអ្នកប្រើប្រាស់គ្រឿងសំអាងដែលមានគុណភាពទាប ហើយមិនយកចិត្តទុកដាក់ថែរក្សាទៀតនោះ រោមចិញ្ចើមរបស់អ្នកកាន់តែជ្រុះស្តើងទៅៗជាមិនខាន។
ហេតុនេះហើយ យើងសូមបង្ហាញពីការព្យាបាលដ៏អស្ចារ្យ នឹងធ្វើឲ្យរោមចិញ្ចីមរបស់សុភាពនារីទាំងឡាយដុះក្រាស់ឡើងវិញ។
ធាតុផ្សំ៖
- ប្រេងអូលីវ
- ក្រូចឆ្មារ
ររៀបអនុវត្ត៖
១.យកក្រូឆ្មា ២-៣ ចំណិតដាក់ទៅក្នុងកែវមួយ បន្ទាប់មកអ្នកត្រូវចាក់ប្រេងអូលីវ ៤-៥ ស្លាបព្រាពីលើ។
២.បន្ទាប់មក អ្នកត្រូវយកគ្របមាត់កែវឲ្យជិត រួចទុកប្រហែលជា ៥ថ្ងៃ។
៣.ក្រោយរយ:ពេល ៥ថ្ងៃ អ្នកត្រូវយកល្បាយនេះមកលាបនៅលើរោមចិញ្ចើមជារៀងរាល់យប់។
៤.នៅពេលព្រឹកឡើង អ្នកត្រូវលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌចេញ។
៥.អ្នកត្រូវអនុវត្តវិធីសាស្ត្របែបនេះជារៀងថ្ងៃ រយ:ពេល ៣ ទៅ ៤សប្តាហ៍។
៦.លទ្ធផលដំបូងនឹងបង្ហាញក្នុងរយៈពេល ១០ថ្ងៃ៕