ការក្រហាយទ្រូង គឺជាអារម្មណ៍ក្តៅដែលជារឿយៗរីករាលដាលពីដើមទ្រូងផ្នែកខាងក្រោម មកបំពង់ក។ ជំងឺនេះបណ្តោលមកពីការប្រែប្រួលកម្រិតអ័រម៉ូន និងតំបន់មួយចំនួននៅក្នុងរាងកាយ។
ក្នុងអំឡុងពេលមានផ្ទៃពោះ សុខផលិតអ័រម៉ូន progesterone ដើម្បីជួយបន្ធូរបន្ថយបញ្ហាសាច់ដុំរបស់ស្បូន។ អ័រម៉ូននេះ ក៏អាចអនុញ្ញាតឲ្យអាស៊ីតច្រាលឡើងលើ ដែលធ្វើឲ្យអ្នកមានអារម្មណ៍ក្តៅក្នុងដើមទ្រូងដែរ។
ស្ត្រីជាច្រើនចាប់ផ្តើមមានអាការក្រហាយទ្រូង និងមិនស្រួលក្នុងពោះវៀន នៅពាក់កណ្តោលនៃការមានផ្ទៃពោះ។ តែមានករណីខ្លះ ស្ត្រីអាចកើតមានបញ្ហានេះរហូតដល់កូនកើតមកក៏មានដែរ។
ដើម្បីជៀសវាងអាការក្រហាយទ្រូងនៅពេលមានផ្ទៃពោះ ស្ត្រីគួរជៀសវាងការញ៉ាំចំណីអាហារណាដែលមានជាតិហ្គាស បរិភោគអាហារទន់ៗជំនួសឲ្យអាហាររឹងៗ និងប្រើថ្នាំកាត់បន្ថយជាតិអាស៊ីតដើម្បីកាត់បន្ថយរោគសញ្ញា។
ថ្នាំកាត់បន្ថយជាតិអាស៊ីត ជាទូទៅត្រូវបានគេចាត់ទុកថា មានសុវត្ថិភាពក្នុងពេលមានផ្ទៃពោះ ប៉ុន្តែសូមពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ដើម្បីសុវត្ថិភាព។
ជាថ្មីម្តងទៀត ការផ្លាស់ប្តូររបបអាហារ ជាវិធីសាស្ត្រដំបូងនៃការព្យាបាល ហើយបន្ថែមលើពីការផ្លាស់ប្តូររបបអាហារ អ្នកត្រូវមានទម្លាប់ បន្ទាប់ពីញ៉ាំអាហារហើយរយៈពេលមួយម៉ោង ទើបចូលដំណេក៕