មនុស្សដែលចូលចិត្តញ៉ាំអាហារហិរ មានសមត្ថិភាពផ្លូវភេទខ្លាំង

0
1

បើយោងតាមការសិក្សាមួយនៅប្រទេសបារាំង បានរកឃើញថា មនុស្សប្រុសដែលចូលចិត្តញ៉ាំអាហារហិរ អាចជួយឲ្យកម្រិតអ័រម៉ូន Testosterone កើនឡើងខ្ពស់ និងមានចំណង់ផ្លូវភេទខ្លាំង។

ក្នុងចំណោមបុរសប្រមាណជា ១១៤ នាក់ មានអាយុចាប់ពី ១៨ ទៅ ៤៤ឆ្នាំ ត្រូវបានគេសាកល្បងញ៉ាំដំឡូងបារាំងចៀន ជាមួយនឹង​ទឹកជ្រលក់​ដែល​មាន​រស​ជាតិហិរ និងប្រៃ។ លទ្ធផលបានបង្ហាញថា បុរសដែលញ៉ាំរសជាតិហិរ អាចជួយឲ្យកម្រិតអ័រម៉ូន Testosterone កើនឡើងខ្ពស់ ស្របពេល​ដែល​អ្នកញ៉ាំ​ជាតិប្រៃមិនអាចជួយឲ្យកម្រិតអ័រម៉ូនកើនឡើងនោះទេ។

លោក Laurent Begue ដែលជាអ្នកដឹកនាំការសិក្សានេះបានបង្ហាញថា ការញ៉ាំអាហារមានរសជាតិហិរទៀងទាត់ បានរួមចំណែកដល់ការកើនឡើងនៃកម្រិតអ័រម៉ូន Testosterone ប៉ុន្តែការរកឃើញមួយនេះមនុស្សជាច្រើនមិនទាន់ដឹងនៅឡើយ។

ទោះជាយ៉ាងណា នៅមានកត្តាគួបផ្សំមួយចំនួនទៀត ដូចជា ហ្សែន សរីរវិទ្យា ផ្លូវចិត្ត ទម្លាប់នៃការរស់នៅ… ក៏ចូលរួមចំណែក​ជួយឲ្យ​បុរស​មានឥទ្ធិពល​ផ្លូវភេទខ្លាំង​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here