តើមានអ្វីកើតឡើងខ្លះចំពោះការប្រសូតកូនភ្លោះ?

0
1

ប្រសិនអ្នករំពឹងថា មានកូនភ្លោះពីរ ឬបីនាក់ នោះការមានផ្ទៃពោះ ឬការសម្រាលកូននឹងត្រូវការការថែទាំងយ៉ាងពិសេសបន្ថែមទៀត។ ដោយសារតែកូនភ្លោះ អាចចាប់កំណើតមុនពេកកំណត់ ហើយទំហំរបស់ពួកគេក៏តូចជាទារកធម្មតាដែរ។

អ្នកប្រហែលជាត្រូវបានក្រុមគ្រូពេទ្យណែនាំឲ្យប្រសូតក្នុងមន្ទីរពេទ្យជាជាងនៅផ្ទះ។ វេជ្ជបណ្ឌិតអាចផ្តល់អនុវសាសន៍ ឲ្យធ្វើការវះកាត់នៅសប្តាហ៍ទី៣៧ ឬទី៣៨ ក្នុងករណីដែលអ្នកមិនអាចប្រសូតដោយខ្លួនឯងបាន។

មិនមែនទារកភ្លោះទាំងអស់សុទ្ធតែប្រសូតមុនពេលកំណត់នោះទេ ប៉ុន្តែវាជារឿងសំខាន់ដែលអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យអំពីពេលវេលាដែលត្រូវប្រសូត ព្រោះក្នុងករណីមួយចំនួនវាមិនមានសុវត្ថិភាពឡើយសម្រាប់ទារកនៅក្នុងផ្ទៃម្តាយយូរជាង ៣៨សប្តាហ៍។

វាជាការសំខាន់ណាស់ ដែលយើងត្រូវធ្វើការត្រួតពិនិត្យបន្ថែម ទៅលើចង្វាក់បេះដូងរបស់ទារក តាមរយៈម៉ាស៊ីនអឡិចត្រូនិច ដែលដាក់លើពោះអ្នកម្តាយ នៅពេលដែលអ្នកកំពុងស្ថិតក្នុងដំណាក់កាលជិតប្រសូត។ ការធ្វើដូចនេះ ដើម្បីធានាបានថា ទារកទាំងពីរមានសុខភាពល្អឬអត់ពេលប្រសូត។

ប្រសិនបើអ្នកចង់ប្រសូតតាមធម្មជាតិ គ្រូពេទ្យនឹងធ្វើការត្រួតពិនិត្យតាមដានសុខភាពរបស់អ្នក និងមើលពីស្ថានភាពទារកថាអាចប្រសូតតាមធម្មជាតិបានឬអត់។ ម្យ៉ាងវិញទៀតអ្នកអាចនឹងត្រូវបានណែនាំបន្ថែមអំពីការឈឺចាប់ ការប្រឈមនឹងបញ្ហាផ្សេងៗ ឬការប្រើថ្នាំបំបាត់ការឈឺចាប់ជាដើម ពេលប្រសូត។

ក្នុងករណីទារកប្រសូតមុនពេលកំណត់ ឬមានទម្ងន់ស្រាល អ្នកមិនត្រូវបានអនុញ្ញាតឲ្យមកផ្ទះភ្លាមៗនោះទេ ព្រោះក្រុមគ្រូពេទ្យត្រូវការមើលថែដោយយកចិត្តទុកដាក់បំផុត លុះត្រាតែសុខភាពទារកមានភាពរឹងមាំ ទើបអ្នកអាចត្រលប់មកផ្ទះវិញបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here