រយ:ពេលមធ្យមនៃការមករដូវ គឺនៅចន្លោះពី ២១ ទៅ ៣៥ថ្ងៃ ប៉ុន្តែបើសិនជាតួលេខខុសពីនេះ ចាត់ទុកថាជាការមករដូវមិនទៀង។ គ្រប់ស្ត្រីទាំងអស់សុទ្ធតែធ្លាប់ឆ្លងកាត់បទពិសោធន៍នៃការមករដូវមិនទៀង វាអាចកើតមានឡើងម្តងក្នុងមួយឆ្នាំ។ ប៉ុន្តែស្ត្រីភាគច្រើនមិនសូវយកចិត្តទុកដាក់ចំពោះបញ្ហានេះទេ លុះត្រាតែមានប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរទើបរកគ្រូពេទ្យឲ្យជួយ។
ដូច្នេះហើយ សូមកុំបណ្តោលឲ្យបញ្ហាមួយនេះកើតឡើងចំពោះអ្នកញឹកញាប់ពេក ជាពិសេសគួរស្វែងយល់ និងជៀសវាងកត្តាមួយចំនួនដូចខាងក្រោម៖
១.កត្តាអាយុ
ស្ត្រីដែលធ្លាប់មានរដូវមិនទៀងទាត់ នៅអាយុចុងក្រោយនៃការមករដូវ ពួកគេនឹងមានការមករដូវមិនទៀងម្តងទៀត។
២.បញ្ហាស្ត្រេស
នៅពេលដែលមនុស្សម្នាក់រងសម្ពាធពីបញ្ហាស្ត្រេស អ័រម៉ូននៅក្នុងរាងកាយនឹងមានការប្រែប្រួល នេះហើយជាមូលហេតុមួយដែលធ្វើឲ្យអ្នកមានរដូវមិនទៀង។
៣.គេងមិនបានគ្រប់គ្រាន់
បរិមាណ និងគុណភាពនៃការគេងរៀងរាល់យប់ អាចប៉ះពាល់ដល់អ័រម៉ូន ហើយបន្ទាប់មកវានឹងប៉ះពាល់ដល់ការបញ្ចេញអូវុល។ គ្រូពេទ្យភាគច្រើនបានផ្តល់អនុវសាសន៍ថា ជាមធ្យមអ្នកត្រូវគេងឲ្យបាន ៨ ទៅ ១០ ម៉ោងជារៀងរាល់យប់ ដើម្បីធានាដល់តុល្យភាពអ័រម៉ូន។ ការគេងមិនបានគ្រប់គ្រាន់ ជាដើមហេតុនាំឲ្យរដូវមកមិនទៀងទាត់។
៤.ការផ្លាស់ប្តូរទម្ងន់
ទម្ងន់អាចប៉ះពាល់ដល់ការផលិតអ័រម៉ូននៅក្នុងរាងកាយ ដូច្នេះនៅពេលដែលកម្រិតជាខ្លាញ់លើសកម្រិត ឬតិចខ្លាំងពេក ការមករដូវរបស់មនុស្សស្រីក៏មិនទៀងទាត់ដែរ។
៥.ការប្រើប្រាស់ថ្នាំ
ថ្នាំមួយចំនួនដូចអាច Ibuprofen, Aspirin, Coumadin, Aaproxen អាចប៉ះពាល់ដល់ការផលិតអ័រម៉ូន Estrogen និង Progesterone។ នេះហើយជាដើមហេតុមួយទៀត ដែលនាំឲ្យមានការមករដូវមិនទៀង៕