អាយុកាលចាស់ ភាពបត់បែននៃស្បែកចាប់ផ្តើមបាត់បង់បន្តិចម្តងៗ ហើយស្នាមជ្រួញនឹងកើតឡើងមុនគេ មិនយូរប៉ុន្មានស្បែកធ្លាក់យារក៏កើតឡើងតាមក្រោយដែរ។ នេះជាដំណាក់កាលធម្មជាតិដែលមនុស្សគ្រប់គ្នាត្រូវឆ្លងកាត់ លុះត្រាតែយើងត្រូវធ្វើអ្វីមួយដើម្បីទប់ស្កាត់។
ទោះជាយ៉ាងណាកុំបារម្ភខ្លាំងពេក បញ្ហាសម្រស់មួយនេះអាចដោះស្រាយបាន ប្រសិនបើអ្នកអាចប្រើប្រាស់គ្រឿងផ្សំសាមញ្ញៗតែពីរមុខប៉ុណ្ណោះ ស្នាមជ្រួញនឹងត្រូវកាត់បន្ថយ ហើយស្បែកធ្លាក់យារក៏ត្រូវរឹតបន្តឹងមកវិញដែរ។
ធាតិផ្សំ៖
- ស៊ុតស
- ត្រសក់
រៀបអនុវត្ត៖
១.ដំបូងអ្នកកាត់ត្រសក់ពាក់កណ្តាលចិតសំបកចេញ រួចហាន់ជាចំណិតៗប្រវែង ១អ៊ីញ។ ដាក់ចូលទៅក្នុងម៉ាស៊ីន ក្រឡុកឲ្យបាន ២នាទី រហូតទាល់តែម៉ត់ក្លាយជាល្បាយ។
២. បន្ទាប់មកត្រូវដាក់ស៊ុតសចូល ហើយក្រឡុកម្តងទៀតដើម្បីឲ្យរលាយចូលគ្នា។
៣.អ្នកអាចប្រើប្រាស់ល្បាយនេះត្រង់កន្លែងដែលមានបញ្ហា ហើយរងចាំរយ:ពេល ១៥នាទី សូមលាងសម្អាតជាមួយនឹងទឹកត្រជាក់ចេញ។
៤.អ្នកអាចអនុវត្តម៉ាស់បិទមុខនេះម្តង ឬពីរដងក្នុងមួយសប្តាហ៍ ដើម្បីឆាប់ទទួលបានលទ្ធផលគាប់ចិត្ត៕