របៀបប្តូរកន្ទប ឬខោទឹកនោមទារកអោយមានសុវត្ថិភាព

0
1

នៅ​សប្តាហ៍​ដំបូង​បន្ទាប់ពី​ទារក​ចាប់កំណើត អ្នក​ត្រូវមាន​ភារកិច្ច​ផ្លាស់ប្តូរ​ខោ​ទឹកនោម ឬ​កន្ទប​ទារក​ញឹកញាប់​បំផុត ដោយសារតែ​ប្លោកនោម​របស់​ពួកគេ​តូច ឆាប់​បញ្ចេញ​នោម​ណាស់។ អ្នក​មិនគួរ​ទុក​វា​អោយនៅ​សើម ឬ​កខ្វក់​យូរពេក​ទេ ពុំ​ដូច្នោះ​ទេ​ស្បែក​របស់​ពួកគេ​នឹងមាន​សុខភាព​មិនល្អ។

ដើម្បី​ផ្លាស់ប្តូរ កន្ទប ឬ​ខោ​ទឹកនោម​ទារក​ឲ្យ​មាន​សុវត្ថិភាព អ្នក​គួរ​អនុវត្ត​ដូចខាងក្រោម៖

  • លាង​សម្អាត​ដៃ​របស់​អ្នក​មុន និង​ក្រោយពេល​ផ្លាស់ប្តូរ​ខោ​ទឹកនោមម្តងៗ
  • ដាក់​ទារក​អោយ​គេង​នៅលើ​ផ្ទៃ​ស្អាត កម្ពស់​ប្រហែល​ត្រឹម​ចង្កេះ​របស់​អ្នក
  • ដៃ​របស់​អ្នកត្រូវកា​ន់​ទារកថ្នមៗគ្រប់ពេល ដើម្បី​ការពារ​កុំអោយ​ពួកគេ​ធ្លាក់​ចុះក្រោម
  • ដាក់​របស់របរ​ប្រើប្រាស់​សម្រាប់​ទារ​កនៅ​ជិត​ខ្លួន​ដើម្បី​ងាយស្រួល​យោង​យក (ដូចជា​ក្រដាស់អនាម័យ ឬ​កូនកន្សែង​ស្អាត​ជាដើម)
  • ចំពោះ​ទារិកា ប្រសិនបើ​ពួកគេ​បន្ទោ​របង់ ឬ​នោម​អ្នក​ត្រូវ​ជូត​សម្អាត​ពី​ផ្នែក​ខាងមុខ​ទៅមុន ដើម្បី​ជៀសវាង​ការបង្ក​រោគ​ក្នុង​ផ្លូវ​ទឹកនោម ឬ​ទ្វារមាស

ប្រសិនបើ​អ្នក​សម្អាត​ទារក​ឲ្យ​បាន​ស្អាត​ល្អ ហើយ​មាន​សភាព​ស្ងួត​ជានិច្ច ស្បែក​ពួកគេ​គ្មាន​បញ្ហា​កន្ទួល​រមាស់ ឬ​ឆ្លង​មេរោគ​ផ្តេសផ្តាស់​ឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here