ប្រើឱសថធម្មជាតិ៣យ៉ាងនេះ ខ្មៅកន្លែងណាក៏រលាយបាត់អស់ដែរ

0
1

បញ្ហាស្បែកខ្មៅ ភាគច្រើនកើតមាននៅតំបន់ក្រលៀន ក្លៀក កែងដៃ និងភ្នែកគោល….ដែលធ្វើអោយអ្នកមានភាពទើសទាល់យ៉ាងខ្លាំង។ ដូច្នេះតើអ្នកចង់ដឹងពីវិធីកម្ចាត់ដែរឬទេ? តាមពិតមានវិធីធម្មជាតិមួយចំនួនអាចព្យាបាលបាន ដោយមិនចាំបាច់ទៅរកគ្រូពេទ្យឡើយ។

១.ក្រូចឆ្មារ
វីតាមីន និងជាតិអាស៊ីតនៅក្នុងក្រូចឆ្មារ អាចកម្ចាត់ស្បែកខ្មៅយ៉ាងមានប្រសិទ្ធិភាព។ អ្នកអាចអនុវត្តទឹកក្រូចឆ្មាត្រង់តំបន់ដែលរងនូវផលប៉ះពាល់ ហើយទុកចោល ២០នាទីមុននឹងលាងសម្អាតចេញ។

២.ប្រទាលកន្ទុយក្រពើ
ជែលប្រទាលកន្ទុយក្រពើអាចជួយឲ្យស្បែកស និងកាត់បន្ថយស្នាមជាំ ខណ:ដែលវាមានមុខងារប្រឆាំងនឹងជំងឺមហារីក ហើយបង្កើតកោសិកាស្បែករបស់អ្នក។ អនុវត្តជែលកន្ទុយក្រពើនៅតំបន់ដែលរងនូវផលប៉ះពាល់ ហើយទុក ២០នាទីទើបលាងសម្អាតចេញ។ អនុវត្តវិធីនេះឡើងវិញជារៀងរាល់ថ្ងៃ បើចង់ឆាប់បានលទ្ធផលល្អបំផុត។

៣.ម្សៅសូដា

ម្សៅសូដា មានសមត្ថភាពសម្អាតស្បែក និងស្នាមអ៊ុចខ្មៅៗដែលមាននៅលើផ្ទៃស្បែក។ លាយម្សៅសូដា១ភាគ ជាមួយនឹងទឹក ៣ភាគ ហើយអនុវត្តនៅលើតំបន់ស្បែកខ្មៅ។ ទុកវាឲ្យស្ងួត បន្ទាប់មកលាងជម្រះជាមួយនឹងទឹក្តៅឧណ្ឌៗ ។ សូមព្យាយាមអនុវត្តវិធីនេះពីរដងក្នុងមួយសប្តាហ៍ នឹងទទួលបានលទ្ធផលល្អបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here