តាមការស្រាវជ្រាវបានរកឃើញថា ពោតបារាំងស្រស់មួយផ្លែ មានផ្ទុក ៣០កាឡូរី ប្រូតេអ៊ីន ២ក្រាម ជាតិសរសៃ ៣ក្រាម ជាតិខ្លាញ់ ០,១ ក្រាម កាបូអ៊ីដ្រាត ៧,៦ ក្រាម អាស៊ីតហ្វូលិក ប្រហែលជា ៨០ក្រាម វីតាំមីន C និងម៉ាញេស្យូម ៦០មីលីក្រាម។
ដោយសារតែសារធាតុវិសេសវិសាលទាំងនេះហើយ ទើបធ្វើឲ្យពោតបារាំងក្លាយទៅជារុក្ខជាតិដ៏មានប្រយោជន៍ខ្លាំងបំផុតសម្រាប់មនុស្ស។
ពោតបារាំង មានសមត្ថភាពអាចជួយសំរោល ជំងឺហឺត កាត់បន្ថយកម្រិតកូឡេស្តេរ៉ុល ប្រឆាំងនឹងជំងឺទឹកនោមផ្អែម ការពារជំងឺតម្រងនោម និងជំងឺផ្សេងៗទៀត។ លើសពីនេះ ពោតបារាំងត្រូវបានគេចាត់ទុកថា ជាធាតុផ្សំដ៏មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយបរិមាណជាតិស្ករដែលបានមកពីចំណីអាហារ។
របៀបកែច្នៃពោតបារាំង ធ្វើជាភេសជ្ជ:សម្រាប់ទទួលទាន៖
១.អ្នកត្រូវរកពោតបារាំងស្រស់ៗចំនួន ៤ផ្លែ កាត់បន្ទុយ និងក្បាលចេញ។
២.ដាក់នៅក្នុងកែវមួយដែលមានទឹកជិតពេញ។
៣.ទុកចោលអោយបានមួយយប់ រួចពិសាមុនទទួលទានអាហារពេលព្រឹកកន្លះម៉ោង។
ប្រសិនបើអ្នកព្យាយាមទទួលទានភេសជ្ជៈធម្មជាតិមួយនេះជាប្រចាំ អ្នកនឹងជៀសផុតពីបញ្ហាទាំងឡាយដូចដែលបង្ហាពីខាងលើ៕