បញ្ហាស្បែកខ្មៅស្រអាប់ ត្រូវបានបង្កឡើងដោយសារតែកម្តៅថ្ងៃ បរិស្ថានកខ្វក់ ស្បែកស្ងួត ភាពតានតឹង ទម្លាប់រស់នៅមិនល្អ ប្រើប្រាស់ផលិតផលដែលមានជាតិគីមីជាដើម។
ប៉ុន្តែអ្នកមិនចាំបាច់ព្រួយបារម្ភចាំបាច់ព្រួយបារម្ភបញ្ហាសម្រស់មួយនេះ ហើយក៏មិនចាំបាច់ចំណាយលុយច្រើនដែរ ព្រោះអ្នកអាចបង្កើតឱសថដោយខ្លួនឯងបានដោយប្រើធាតុផ្សំធម្មជាតិងាយៗប៉ុណ្ណោះ។
ធាតុផ្សំ៖
- ម្សៅរមៀត
- ទឹកត្រសក់ (ត្រសក់ស្រស់កិនឲ្យក្លាយជាល្បាយ)
- ទឹកក្រូចឆ្មារ
- ម្សៅសូដា
របៀបអនុវត្ត៖
១.អ្នកគ្រាន់តែដាក់គ្រឿងផ្សំខាងលើនេះបញ្ចូលគ្នា(ប្រើបរិមាណស្មើគ្នា) រួចកូររហូតក្លាយទៅជាល្បាយតែមួយ។
២.លាបនៅលើមុខ ដៃ ជើង ឬតំបន់ដែលមានភាពខ្មៅស្រអាប់។
៣.ទុកយ៉ាងហោចណាស់ ៣០នាទី ទើបលាងជម្រះជាមួយនឹងទឹកក្តៅឧណ្ឌៗ។
៤.ព្យាយាមប្រើរូបមន្តនេះជារៀងរាល់ថ្ងៃ ដើម្បីឆាប់ទទួលបានផល។
ចំណាំ៖ បន្ទាប់ពីប្រើប្រាស់ អ្នកគួរជៀសវាងត្រូវនឹងពន្លឺព្រោះអាទិត្យ ១ ទៅ ២ម៉ោង។ ម្យ៉ាងវិញទៀត កុំប្រើទឹកក្រូចឆ្មារប្រសិនបើស្បែករបស់អ្នកមានរបួស៕