រូបមន្តលាងសម្អាតតម្រងនោម អោយស្អាតដូចដូរថ្មី

0
1

តម្រងនោម ត្រូវបានគេចាត់ទុកជាសរីរាង្គដ៏សំខាន់នៅក្នុងរាងកាយរបស់មនុស្សគ្រប់រូប ព្រោះវាមានតួនាទីច្រោះឈាម និងបណ្តេញកាកសំណល់ពុលតាមរយ:ទឹកនោម។

ជាតិពុលដែលកកកុញនៅក្នុងសារពាង្គកាយរបស់យើង កើតមានដោយសារតែទម្លាប់នៃការរស់នៅគ្មានផាសុខភាព ហើយធ្វើឲ្យតម្រងនោមត្រូវធ្វើការធ្ងន់។ ហេតុនេះដើម្បីកុំអោយជាតិពុលកើតមានកាន់តែច្រើនឡើងៗ នឹងបង្ការកុំអោយមានជំងឺក្រួសតម្រងនោម អ្នកគួរតែប្រើរូបមន្តធម្មជាតិងាយៗ។

គ្រឿងផ្សំ ៖

  • ទឹកឃ្មុំចំនួន ២ស្លាបព្រា
  • ក្រូចឆ្មារមួយចំហៀង
  • ទឹក ៨ពែង
  • ជីវ៉ាន់ស៊ុយមួយកូនបាច់

រៀបអនុវត្ត៖
១. លាងជីវ៉ាន់ស៊ុយឲ្យស្អាត រួចហាន់ដាក់ក្នុងឆ្នាំងតូចមួយ។
២.ចាក់ទឹកចូល ហើយដាំដោយប្រើភ្លើងតិចៗអោយពុះរយ:ពេល ១០នាទី។
៣.នៅពេលដែលទឹកនេះត្រជាក់ សូមបន្ថែមក្រូចឆ្មារ និងទឹកឃ្មុំចូល។
៤.អ្នកត្រូវផឹកជេបៗឲ្យបាន ១ ទៅ ២កែវ រាល់ថ្ងៃ។ ប៉ុន្តែល្បាយដែលនៅសល់មិនត្រូវទុកលើសពីមួយសប្តាហ៍ឡើយ។

ចំណាំ៖ ស្ត្រីដែលមានផ្ទៃពោះគួរជៀសវាង ព្រោះជីវ៉ាន់ស៊ុយ អាចបង្កឲ្យទារកកើតមិនគ្រប់ខែ ឬរលូតបាន។ មួយវិញទៀត ចំពោះអ្នកដែលកំពុងប្រើថ្នាំព្យាបាលជំងឺសម្ពាធឈាម ក៏គួរតែជៀសវាងដូចគ្នាដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here