ក្រោយពីបំពេញកិច្ចការពេញមួយថ្ងៃ រាងកាយនឹងបញ្ចេញញើស ហើយភាពកខ្វក់ជាច្រើនក៏តោងជាប់ខ្លួនប្រាណរបស់អ្នកស្ទើរតែគ្រប់ទីកន្លែងទាំងអស់។ នេះជាហេតុដែលធ្វើអោយអ្នករមាស់ស្ទើរតែទ្រាំពុំបាន ចុះទុំរាំតែអ្នកអត់ងូតទឹកច្រើនថ្ងៃទៀតនោះ តើនឹងមានរឿងអ្វីកើតឡើងចំពោះរាងកាយទៅ?
ញើស និងភាពកខ្វក់
សូម្បីតែនៅក្នុងរដូវរងារ ញើសក៏អាចបញ្ចេញពីរាងកាយដោយមិនដឹងខ្លួនដែរ។ ញើសនេះ អាចមានសារធាតុគីមី ឬស្រូបទៅក្នុងសម្លៀកបំពាក់របស់អ្នក ប៉ុន្តែមេរោគបានលាក់ខ្លួននៅជាមួយជាតិសំណើមដែលមាននៅលើស្បែករបស់អ្នក។
បាក់តេរី
ស្រទាប់ខាងក្រៅនៃស្បែកនៅលើរាងកាយរបស់អ្នកមានបាក់តេរីល្អ និងអាក្រក់រស់នៅ។ បាក់តេរីដែលល្អផលិតជាតិសំណើមធម្មជាតិ និងការពាររាងកាយរបស់អ្នកពីបាក់តេរីអាក្រក់។ តែប្រសិនបើអ្នកមិនងូតទឹកវិញនោះ បាក់តេរីអាក្រក់អាចបង្កើតស្រទាប់មួយនៅលើបាក់តេរីល្អ ហើយមិនអនុញ្ញាតអោយវាដំណើរការបានឡើយ។ លទ្ធផលនឹងមានការប្រមូលផ្តុំនៃបាក់តេរីអាក្រក់នៅលើស្បែកកាន់តែច្រើនឡើងៗ ហើយបង្កជាជំងឺផ្សេងៗ។
ការឆ្លងមេរោគនៅលើស្បែក
ប្រសិនបើបាក់តេរីអាក្រក់ស្នាក់នៅលើស្បែករបស់អ្នករយ:ពេលយូរពេក វាអាចបង្កអោយមានការឆ្លងមេរោគផ្សេងៗ។
ស្បែកស្តើង និងបែកស្រកា
ការមិនបានងូតទឹកសម្អាតខ្លួន ធ្វើអោយភាពកខ្វក់ និងមេរោគប្រមូលផ្តុំនៅលើស្បែក ហើយអាចមានបញ្ហាស្បែកស្តើង និងបែកស្រកា។
មានក្លិនខ្លួន
បាក់តេរី និងញើសបង្កនៅលើស្បែកអាចបណ្តោលអោយរាងកាយបញ្ចេញក្លិនមិនល្អ ដែលមនុស្សទូទៅហៅថា ក្លិនខ្លួន។
ដូច្នេះហើយ អ្នកគួរតែងូតទឹកយ៉ាងហោចណាស់មួយថ្ងៃអោយបានពីរដង ដើម្បីជៀសវាងមានបញ្ហាណាមួយកើតមានឡើង៕