វីតាមីន B12 គឺជាសារធាតុចិញ្ចឹម ដែលរាងកាយត្រូវការខ្វះមិនបាន ព្រោះវាជាផ្នែកមួយនៃការបង្កើតហ្សែនក្នុងកោសិកា និងការពារសរីរាង្គមិនឲ្យខ្វះគ្រាប់ឈាម។ ប៉ុន្តែប្រសិនបើរាងកាយខ្វះវីតាមីន B12 វិញនោះ អ្នកនឹងមានបញ្ហា ខូចសរសៃប្រសាទ ជំងឺបេះដូង ខ្វះថាមពល និងឆ្អឹងប្រែជាទន់ខ្សោយ។
ដូច្នេះ ដម្បីការពារកុំឲ្យមានបញ្ហាទាំងនេះកើតឡើងចំពោះរាងកាយ អ្នកគួរតែស្វែងជំនួយជាបន្ទាប់ ប្រសិនបើឃើញរោគសញ្ញាមួយចំនួនដូចខាងក្រោម៖
- មានអារម្មណ៍ចម្លែក ស្ពឹកអវយវៈ
- មានភាពស្លេកស្លាំង
- ហើម រលាកអណ្តោត
- អស់កម្លាំង
ប្រសិនបើអ្នកចង់ការពារការខ្វះវីតាមីនប្រភេទនេះ គួរព្យាយាមទទួលទានអាហារមួយចំនួនដូចជា៖ លៀសសមុទ្រ ថ្លើមគោ ស៊ុត សាច់សត្វស្លាប ត្រី ទឹកដោះគោ និងផលិតផលទឹកដោះគោ។ ក្រៅពីនេះ ផ្សិត និងគ្រាប់ធញ្ញជាតិ ផ្សេងៗទៀតក៏សម្បូរទៅដោយវីតាមីន B12ដែរ៕