ស្ត្រីជាមួយចំនួនធំតែងតែមានការព្រួយបារម្ភចំពោះបញ្ហាស្នាមបែកសង្វារ ជាពិសេសស្ត្រីដែលឡើងទម្ងន់ភ្លាមៗ ឬទើបនឹងសម្រាលកូនហើយ។ ប៉ុន្តែកុំបារម្ភខ្លាំងពេក សាកល្បងប្រើប្រាស់វិធីងាយៗមួយនេះ ស្នាមបែកសង្វារនឹងរលប់បាត់បន្តិចម្តងៗរហូតទាល់តែអស់ ដោយមិនចាំបាច់ចំណោយប្រាក់ច្រើនឡើយ។
ធាតុផ្សំ៖
- ការ៉ុតមួយកំណាត់
- ក្រូចឃ្លិច ១ផ្លែ យកតែសំបក
- ប្រេងអូលីវ ៤ស្លាបព្រាកាហ្វេ
របៀបអនុវត្ត៖
១.យកគ្រឿងផ្សំទាំង ៣មុខនេះក្រឡុកឲ្យក្លាយជាល្បាយសាច់មួយ។
២.យកទៅម៉ាស្សាត្រង់ស្បែកដែលមានស្នាមសង្វារ រួចទុកឲ្យស្ងួត។
៣.លាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗចេញ ហើយនៅពេលស្ងួតត្រូវក្រែមផ្តល់សំណើមឲ្យបានទៀងទាត់។
៤.អនុវត្តមួយថ្ងៃម្តង ហើយល្បាយដែលនៅសល់អ្នកអាចរក្សាទុកក្នុងទូរទឹកកបានរហូតដល់ ៥ថ្ងៃ។
៥.សូមព្យាយាមអនុវត្តវិធីនេះឲ្យបានទៀងទាត់ រហូតទាល់តែទទួលបានលទ្ធផលដូចបំណង៕