លក្ខខណ្ឌ​រស់នៅ៤ចំណុច​របស់​អ្នក​ម្តាយ ធ្វើអោយ​កូន​កើតមក​ខ្សោយ​មេជី​វិត​ឈ្មោល

0
1

យោងតាម​ការសិក្សា​ជាច្រើន​បាន​បង្ហាញថា អត្រា​នៃ​ការធ្លាក់ចុះ​ចំនួន​មេជី​វិត​ឈ្មោល​ចំពោះ​បុរស​មាន​ជិត ៣៥% ជា​រៀងរាល់ ១០ឆ្នាំ។ អ្នកស្រាវជ្រាវ​នៅ​អេ​ស្ប៉ា​ញ បាន​អះអាង​ដែរ​ថា អត្រា​នៃ​ចំនួន​មេជី​វិត​ឈ្មោល​ធ្លាក់ចុះ ២ ទៅ ៣%ក្នុង​មួយឆ្នាំ សូម្បីតែ​បុរស​នៅ​វ័យក្មេង​ក៏ដោយ។

Image result for Pregnancy

នេះ​ជាការ​ពិត ព្រោះ​ប៉ុន្មាន​ទសវត្សរ៍​កន្លងមកនេះ អ្វីៗមានការ​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង រួមទាំង​បរិស្ថាន ទម្លាប់​នៃ​ការរស់នៅ​ប្រចាំថ្ងៃ និង​ចំណីអាហារ។ ទាំងអស់នេះ គឺជា​កត្តា​ដែល​ដើរតួនាទី​យ៉ាងសំខាន់​ធ្វើអោយ​អាក់ខាន​ដល់​ការផលិត​គុណភាព​មេជី​វិត​ឈ្មោល។

ទោះជា​យ៉ាងណា​ទារក​កើតមក​អាច​ខ្សោយ​មេជី​វិត​ឈ្មោល​ពី​កំណើត ដោយសារតែ​លក្ខខណ្ឌ​រស់នៅ៤ចំណុច​របស់​អ្នក​ម្តាយ​អំឡុងពេល​ពពោះ៖

ការជក់បារី៖ ចំនួន​មេជី​វិត​ឈ្មោល​អាច​បាត់បង់ ១៥% ប៉ុន្តែ​បុរស​ដែល​កើតចេញពី​ពោះ​ម្តាយ​ចេះ​ជក់បារី​នៅពេល​មាន​ផ្ទៃពោះ អាច​ជួបប្រទះ​នឹង​បញ្ហា​មេជី​វិត​ឈ្មោល​ទាប​ជាង ៤១%។

ការរស់នៅ៖ ការរស់នៅ​របស់​អ្នក​ម្តាយ អាច​ប៉ះពាល់​ដល់​មេជី​វិត​ឈ្មោល​របស់​កូន។ ដូចគ្នានេះ​ផងដែរ ស្ថានភាព​នៃ​សុខភាព​របស់​អ្នក​ម្តាយ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ក៏​អាច​ប៉ះពាល់​ដល់​ចំនួន​មេជី​វិត​ឈ្មោល​របស់​កូនប្រុស​ដូចគ្នា។

ភាពធាត់៖ ចំពោះ​អ្នក​ម្តាយ​ដែល​ធាត់ អាច​ផ្តល់កំណើត​អោយ​កូនប្រុស​មានគុណ​ភាព​មេជី​វិត​ឈ្មោល​កម្រិត​ទាប។ ជាពិសេស​បុរស ឬ​ស្ត្រី​ដែល​ធាត់​ពេក អាច​ប្រឈម​នឹង​ការ​អត់​កូន។

បរិស្ថាន៖ សារធាតុ​គីមី​ដែល​នៅ​លាយឡំ​ក្នុង​បរ​ស្ថាន​អាច​រារាំង​ដល់​អ័រម៉ូន Testosterone។ ដូចគ្នានេះ​ផងដែរ ចំពោះ​អ្នក​ម្តាយ​ដែល​រស់នៅ​តំបន់​ដែលមាន​បរិស្ថាន​មិនល្អ អាចធ្វើអោយ​កូនប្រុស​កើតមក​មាន​មេជី​វិត​ឈ្មោល​កម្រិត​ទាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here