មនុស្សគ្រប់រូបសុទ្ធតែឆ្លងកាត់បញ្ហាស្បែកមួយចំនួនដូចជា ស្នាមអុជខ្មៅ មុន ស្នាមជាំ ស្បែកជ្រួញ ឬប្រតិកម្មជាដើម។ ប៉ុន្តែពិតជាសំណាងណាស់ អ្នកកែសម្ផស្សអោយស្រស់ស្អាតដូចដើមវិញបាន ដោយប្រើប្រាស់ស្លឹកត្របែក ហើយវាមិនប៉ះពាល់ដល់សុខភាពស្បែក ដូចផលិតផលគីមីឡើយ។
របៀបអនុវត្ត៖
១.នៅពេលដែលមានអាការ:រលាកស្បែក ឬបញ្ហាអាឡែកស៊ី អ្នកគួរប្រើស្លឹកត្របែកដែលហាលស្ងួត មកបុកឲ្យម៉ត់ រួចយកទៅដាក់នៅត្រាំទឹកសម្រាប់ងូត។ វិធីមួយនេះ នឹងជួយសម្រាលស្បែកក្រហម រមាស់ ហើយធ្វើឲ្យអ្នកមានអារម្មណ៍ល្អឡើងវិញ។
២.ក្នុងករណីដែលអ្នកមានបញ្ហាស្បែកផ្សេងៗទៀតដូចជាមុន ស្នាមអុជខ្មៅ ស្បែកជ្រួញ អ្នកត្រូវហាន់ស្លឹកត្របែកស្រស់ពីរបីសន្លឹក រួចដាក់ដាំក្នុងទឹកមួយកូនឆ្នាំ។ ចម្អិនរហូតតែទឹកប្រែពណ៌ត្នោត សូមលើកចេញ ហើយទុកអោយត្រជាក់។
បន្ទាប់មកយកល្បាយនេះលាបត្រង់កន្លែងដែលរងនូវផលប៉ះពាល់ ដោយប្រើសំឡីកប្បាស។ បន្ទាប់ពីអនុវត្តសព្វកន្លែង អ្នកត្រូវទុកចោល ១៥នាទី មុននឹងលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។ ដើម្បីឆាប់ទទួលបានផល អ្នកត្រូវអនុវត្តឡើងវិញបីដងក្នុងមួយសប្តាហ៍៕