ការមករដូវ គឺជាច្បាប់ធម្មជាតិមិនអាចប្រកែកបានដែលកើតឡើងចំពោះមនុស្សស្រីពេញវ័យគ្រប់រូប ហើយការមករដូវជាលើកដំបូងក៏បញ្ជាក់ពីភាពពេញកម្រុំរបស់មនុស្សស្រីផងដែរ។ អំឡុងពេលមករដូវ មនុស្សស្រីមានការបញ្ចេញអ័រម៉ូនធំៗពីរ គឺ អ័រម៉ូន estrogen និងអ័រម៉ូន progesterone ដែលមានតួនាទីរៀបចំរាងកាយ ជាពិសេសស្បូន ដើម្បីត្រៀមទទួលយកកោសិកាស៊ុត ក្រោមមកអភិវឌ្ឍទៅជាទារក។
ក៏ប៉ុន្តែក្នុងពេលមករដូវ ស្ត្រីត្រូវជៀសវាងសកម្មភាពមួយចំនួនផងដែរ ព្រោះវាអាចបង្កឲ្យមានផលអាក្រក់ដល់សុខភាព។ ដូច្នេះខាងក្រោមនេះ គឺជារឿងដែលស្ត្រីគួរតែជៀសវាងឲ្យបាន៖
មិនញ៉ាំអាហារ
នៅពេលមករដូវ មនុស្សស្រីនឹងមានការបាត់បង់ឈាមច្រើន ចំណែកឯកម្លាំងក៏ចុះទន់ខ្សោយដែរ។ ដូច្នេះបើអ្នកមិនបានញ៉ាំអាហារទេច្បាស់ជាគ្មានថាមពលគ្រប់គ្រាន់ឡើយ ហើយសុខភាពក៏កាន់តែទ្រុឌទ្រោមតាមនោះដែរ។
ប្រឹងធ្វើធ្ងន់
ក្នុងករណីដែលអ្នកមានអារម្មណ៍ឈឺចាប់នៅក្នុងពោះ ឬក៏ខ្នង អ្នកពុំគួរប្រឹងធ្វើកិច្ចផ្សេងៗនោះឡើយ ព្រោះវាអាចបង្កឲ្យឈឺចាប់កាន់តែធ្ងន់។
ញ៉ាំអាហារងាយចម្អិនបានភ្លាមៗ
គ្រប់គ្នាតែងតែចូលចិត្តបរិភោគអាហារណាដែលចម្អិនលឿននៅពេលព្រឹកដូចជា មីកញ្ចប់ សាំងវ៉ិច ឬនំប៉័ង…ជាដើម។ ថ្វីបើវាមានរស់ជាតិឆ្ងាញ់ ហើយឆាប់បានញ៉ាំក៏ពិតមែន ប៉ុន្តែវាគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដែលរាងកាយកំពុងតែចុះខ្សោយត្រូវការឡើយ។
ផឹកទឹកត្រជាក់ៗ
អំឡុងពេលមករដូវ អ្នកពុំគួរទទួលទានទឹកកក ឬទឹកត្រជាក់ក្លាសេនោះទេ ព្រោះឈាមរដូវអាចកកជាប់នៅតាមជញ្ជាំងនៃស្បូន ហើយបន្ទាប់ពីរយ:ពេល ៥ ទៅ ១០ឆ្នាំ វាអាចបង្កឲ្យមានជំងឺមហារីកសរីរាង្គបន្តពូជបាន៕