ស្រីៗត្រូវប្រយ័ត្នទម្លាប់មួយនេះនៅពេលងូតទឹក!

0
1

ជំងឺដែលមានគ្រោះថ្នាក់បំផុតសម្រាប់មនុស្សស្រី គឺមហារីកក្រពេញអូវែ ហើយវាត្រូវបានគេទទួលស្គាល់ថា ជាឃាតការលាក់មុខ ដែលអាចធ្វើអោយមនុស្សស្រីមួយចំនួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលរងនូវផលប៉ះពាល់ដោយមិនដឹងខ្លួន។

យោងតាមអ្នកវិទ្យាសាស្ត្រជាច្រើននៅ សហរដ្ឋអាមេរិក បានបង្ហាញថា ទម្លាប់លាងសម្អាតទ្វារមាសនៅពេលងូតទឹក ដែលស្ត្រីមួយចំនួនអនុវត្ត ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ប្រសិនបើពួកគេមិនដឹង ពីរបៀបលាងសម្អាតតាមរយ:ការបាញ់ទឹកអនាម័យ ឬវត្ថុរាវទេនោះ។

ការស្ទង់មតិទៅលើស្ត្រីចំនួន២៣២នាក់ មាន២៩% បានសារភាពថា ពួកគេបានលាងសម្អាតទ្វារមាសទៀងទាត់ ហើយ ៥៧%ទៀតនិយាយាថា ពួកគេមិនដែលធ្វើបែបនេះឡើយ។ ប៉ុន្តែសម្រាប់អ្នកដែលអនុវត្ត អាចធ្វើអោយទ្វារមាសឡើងក្រហម ប្រឈមនឹងជំងឺមហារីកមាត់ស្បូន កាត់បន្ថយការមានកូន ការឆ្លងមេរោគផ្សិត និងជំងឺរលាកអាងត្រគាក។

ស្ត្រីភាគច្រើនបានយល់ថា ការលាងសម្អាតអាចជួយអោយទ្វារមាសស្អាតល្អ ប៉ុន្តែការអនុវត្តបែបនេះបង្កឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ជាពិសេសស្ត្រីជាច្រើនមិនសូវខ្វល់ខ្វាយពីរោគសញ្ញាដែលកើតមានឡើងនោះឡើយ លុះត្រាតែជំងឺឈានដល់ដំណាក់កាលចុងក្រោយទើបទៅរកគ្រូពេទ្យ។

ទោះជាយ៉ាងណា ការសិក្សានេះអ្នកជំនាញបានស្រាវជ្រាវចំពោះតែអ្នកដែលគ្មានប្រវត្តិគ្រួសារកើតជំងឺមហារីកតែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here