ការហូរឈាមតាមទ្វារមាសត្រូវបានគេចាត់ទុកជារឿងធម្មតា នៅអំឡុងត្រីមាសទី១ (ប្រហែលជា ១២សប្តាហ៍ដំបូង)។ ក៏ប៉ុន្តែប្រសិនបើការហូរឈាមខុសប្រក្រតី មានលក្ខណៈធ្ងន់ធ្ងរ និងមានរយៈពេលច្រើនថ្ងៃ គឺជារោគសញ្ញាទូទៅនៃការរលូតកូនហើយ។

ក្នុងចំណោមស្ត្រីដែលស្វែងរកការព្យាបាលសម្រាប់ការហូរឈាមអំឡុងពេលមានផ្ទៃពោះ មានប្រហែលជាពាក់កណ្តោលនឹងរលូតកូន។ ចំពោះរោគសញ្ញាក្រៅពីការហូរឈាម មិនមានការពាក់ព័ន្ធនឹងស្ថិតិនេះទេ។
ការរលូតកូនអាចត្រូវបានគេមើលឃើញតាមរយៈការអេកូសាស្ត្រ ឬតាមរយៈការធ្វើតេស្តស្បូន។ ដូច្នេះហើយ អ្នកជំនាញបានជំរុញអោយស្ត្រីមានផ្ទៃពោះទាំងឡាយទៅពិនិត្យតាមដានសុខភាពអោយបានទៀងទាត់ ជាពិសេសស្ត្រីដែលធ្លាប់មានប្រវត្តិរលូតកូនម្តងហើយ។
ខាងក្រោមនេះ ជារោគសញ្ញាទូទៅនៃការរលូតកូន៖
ហូរឈាមតាមទ្វារមាសខុសប្រក្រតី ហើយយូរថ្ងៃ
ស្បូនចាប់ផ្តើមរមួលខ្លាំង
អ្នកមានអារម្មណ៍ថា ក្នុងខ្លួនហាក់ដូចជាលែងមានគភ៌ទៀតហើយ
ឈឺចាប់ខ្នងផ្នែកខាងក្រោម
ឈឺចុកចាប់ខ្លាំងក្នុងពោះ
មានសម្ពាធខ្លាំងទៅលើទ្វារមាស ឬអាងត្រគាក
ស្បូនកន្ត្រាក់ខ្លាំងៗ ដើម្បីរុញកូនមកខាងក្រៅ
ទាំងអស់នេះហើយ ជាសញ្ញាដ៏គួរអោយព្រួបារម្ភបំផុតដែលបញ្ជាក់ថា កូនក្នុងផ្ទៃរបស់អ្នកនៅមិនបានយូរទៀតឡើយ៕